ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eddie Hearn ៖ Anthouy Joshua នឹង​ប៉ះ​គ្នា​ម្តងទៀត​ជាមួយ Klitschko

6 ឆ្នាំ មុន

យោង​តាម​លោក Eddie Hearn នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Matchroom Sport និង​ជា​ភ្នាក់ងារ​កីឡាប្រដាល់​ដ៏​ល្បីឈ្មោះ​មួយ​រូប​របស់​អង់គ្លេស បានឱ្យ​ដឹង​ថា សំណើសុំ​ប្រកួត​ជា​ថ្មី​ម្តងទៀត​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ

យោង​តាម​លោក Eddie Hearn នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Matchroom Sport និង​ជា​ភ្នាក់ងារ​កីឡាប្រដាល់​ដ៏​ល្បីឈ្មោះ​មួយ​រូប​របស់​អង់គ្លេស បានឱ្យ​ដឹង​ថា សំណើសុំ​ប្រកួត​ជា​ថ្មី​ម្តងទៀត​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ Anthony ជាមួយ Wladimir Klitschko នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៧​នេះ ។ លោក​បន្ថែម​ថា ចំពោះ​ទីកន្លែង​ប្រកួត​វិញ គឺ​មាន​ទីក្រុង​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រជែង​គ្នា​ធ្វើ​ជា​ម្ចាស់​សង្វៀន​សម្រាប់​ការ​ប្រកួត​រវាង​កំពូល​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​ទាំង​ពីរ ក្នុង​នោះ​ក៏​មាន​ពហុ​កីឡដ្ឋាន Millennium នៅ​ទីក្រុង Cardiff ប្រទេស​វែ​ល​ផង​ដែរ ។

ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​លំដាប់​ពិភពលោក ប្រចាំ​ស្ថាប័ន IBF និង WBA កីឡាករ Anthony នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ចាស់​វ័យ​៤១​ឆ្នាំ Klitschko ជា​លើក​ទី​២ បន្ទាប់​ពី Anthony បាន​ឈ្នះ​ម្តង​រួច​មក​ហើយ កាលពី​ខែមេសា កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ទោះបី​យ៉ាងណា លោក Eddie Hearn បាន​លើក​ឡើង​ថា​៖«​ចំពោះ​ស្ថានភាព​នា​ពេល​នេះ​គឺថា​ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​នឹង​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​យើង​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ពី​លោក Bernd Bonte ដែល​ជា​គ្រូបង្វឹក​របស់​កីឡាករ Klitschko និង​ការ​ព្រមព្រៀង​ពី​រូបគេ​ផ្ទាល់​សិន »​។  លោក​បន្ថែម​ថា​៖«​យើង​បាន​ទទួល​សំណើ​ជា​ច្រើន​ពី​ទីក្រុង​នានា​សម្រាប់​ទីកន្លែង​ប្រកួត​ដូច​ជា​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ក្រុង​ឌូ​បៃ អា​មេ​រិ​ក និង​ទីក្រុងCardiff ប្រទេស​វែ​ល ។ បើ​ផ្អែក​លើ​ផ្នែក​ហិរញ្ញវត្ថុ ទីក្រុង Cardiff មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​ពុំ​មាន​បញ្ហា​អ្វី​ធំដុំ​ទេ យើង​នឹង​ជ្រើសរើស​យក​សង្វៀន​នេះ »​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​រវាង Anthony និង Klitschko នឹង​ប្រ​ព្រឹ​ត្រ​ទៅ​នៅ​ចុងឆ្នាំ​នេះ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ប្រកួត​ជាក់លាក់​នៅឡើយ​ទេ នេះ​បើ​យោង​តាម​លោក Eddie Hearn ៕