ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវទៅកាន់រមណីដ្ឋានភ្នំឈ្ងោក កំពុងរងការរិះគន់

6 ឆ្នាំ មុន

ខេត្តកំពត ៖ ផ្លូវ​ទៅ​កាន់រ​ម្មណី​ដ្ឋា​ន​ភ្នំ​ឈ្ងោក​មាន​ស្ថានភាព​អាក្រក់ ដែល​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣៣ មុខ​សាលាស្រុក​ទឹកឈូ មាន​ប្រវែង​ជិត​១០​គឺ​ឡូ ទៅ​កាន់រ​ម្មណី​ដ្ឋា​ន​ភ្នំ​ឈ្ងោក ស្ថិត​នៅ​ភូមិ​បុស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ៕

ខេត្តកំពត ៖ ផ្លូវ​ទៅ​កាន់រ​ម្មណី​ដ្ឋា​ន​ភ្នំ​ឈ្ងោក​មាន​ស្ថានភាព​អាក្រក់ ដែល​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣៣ មុខ​សាលាស្រុក​ទឹកឈូ មាន​ប្រវែង​ជិត​១០​គឺ​ឡូ ទៅ​កាន់រ​ម្មណី​ដ្ឋា​ន​ភ្នំ​ឈ្ងោក ស្ថិត​នៅ​ភូមិ​បុស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ៕

ផ្លូវ​នេះ​កំពុង​មាន​ស្ថានភាព​ដ៍​អាក្រក់ ហើយ​អ្នកស្រុក​រស់នៅ​តាម​ដងផ្លូវ​កំពុង​ជួល​រថយន្ត​ដឹក​ដី​យក​មក​ចាក់​នៅ​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយសា​តែ​មាន​ភក់ ។ បងប្រុស សុខ សំណាង អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចូល​ទៅ​កាន់​រមណី​ដ្ឋា​ន​ភ្នំ​ឈ្ងោក​នេះ បើ​ខែប្រាំង​ហុយ​ដី​ទាំង​យប់​ទាំង​ថ្ងៃ ។ បងប្រុស សុខ សំណាង និយាយ​ប្រាប់​បន្ត​ថា តែ​ចូល​ដល់​រដូវវស្សា គឺ​មាន​ភក់​អាក្រក់​បែប​ណឹ​ង ។ បងប្រុស សុខ សំណាង និយាយ​ថា ផ្លូ​នេះ​មិនមែន​តែ​អ្នកស្រុក​ឆ្លងកាត់​ពិបាក​ទេ សូ​ម្បី​តែ​ជនបរទេស​ទៅ​មើល​រូង​នៅ​ភ្ន៉ំ​ឈ្ងោក​ក៏​មានការ​ពិបាក​ណាស់​ដែរ ។ ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ឌុ​ច ឈាន អាយុ​49​ឆ្នាំ នៅ​ភូមិ​បុស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ផ្លូវ​ក្រាល​ក្រួស​នេះ​ពេល​មាន​មេឃ​ភ្លៀង​ពិបាក​ណាស់ រអិល​ដួល​ទាំង​អ្នក​ជិះ​កង់ និង​ម៉ូតូ ។ បងស្រី ឌុ​ច​ឈាន និយាយ​ថា​ព្រោះតែ​មាន​ផ្លូវ​ភក់​អីចឹង គាត់​បាន​ទិញ​ដី​មួយ​ឡាន​៧​ម៉ឺន​រៀល យក​មក​ចាក់​នៅ​មុខ​ផ្ទះ​កុំ​ឲ្យ​បែក​ភក់​ពេក ។

លោក​មេឃុំ​ត្រពាំង​ព្រីង​ឈ្មោះ សំ ប៊ិ​ច បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​គ្រាល​ក្រួស​ចូល​ទៅ​កាន់​រមណី​ដ្ឋា​ន​នេះ ជា​ផ្លូវ​របស់​មន្ទី​អភិ​វ​ឌ្យ​ជនបទ​ខេត្តកំពត ជា​អ្នក​មើល​ការ​ខុស​ត្រូវ ។ ទោះជា​យ៉ាងណា អ្នកស្រុក​រស់នៅ​អម​សងខាង​ផ្លូវ​ទៅ​កាន់​រមណី​ដ្ឋា​ន​ភ្នំ​ឈ្ងោក បាន​ទទូច​ឲ្យ​ខាង​មន្ទី​ពាក់ព័ន្ធ​ជួយ​ជួសជុល​ផ្លូវ​នេះ​ឲ្យ​ល្អ​ប្រសើ​ផង ។