ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្ន ! ចាប់ពីថ្ងៃ១៤ ដល់២០ ធ្នូតំបន់មួយចំនួននឹងចុះត្រជាក់រហូតដល់១៦អង្សាសេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ ថា នៅ​ពេល​ខាង​មុខ​នេះ​តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៦​អង្សា​សេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​​សម្ភារៈ​សម្រាប់​ការពារ​ដូច​ជា​សម្លៀក​បំពាក់​ក្រាស់​ៗ​ជាដើម​។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៤-២០ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ ថា នៅ​ពេល​ខាង​មុខ​នេះ​តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៦​អង្សា​សេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​​សម្ភារៈ​សម្រាប់​ការពារ​ដូច​ជា​សម្លៀក​បំពាក់​ក្រាស់​ៗ​ជាដើម​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៤-២០ ខែធ្នូ ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០២២​បាន​ឲ្យ​ដឹង​ថា ក្នុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​(​ចិន​) និង​ខ្យល់មូសុង​ឦ​សាន្ត​ក្នុង​កម្រិត​ពី​ប​ង្គូ​រ​ទៅ​ខ្លាំង​។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៨-២២​អង្សា​សេ និង​សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី ២៩-៣១​អង្ស​សេ​។​សី​តុ​ណ្ណ​ភាព​អប្បបរមា​នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី ១៦-១៩​អង្សា​សេ​នៅ​ប ណ្តា ខេត្ត​មួយ​ចំនួន ៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង​ខេត្តបាត់ដំបង​។

ចំណែក​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី​១៦-១៩ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨-៣០​អង្សា​សេ​។​សី​តុ​ណ្ណ​ភាព​អប្បបរមា​នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​១៦-១៨ អង្សា​សេ​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​៖​ខេត្តមណ្ឌលគិរី រតនគិរី ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ​។

ដោយឡែក​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៩-២១ អង្សា​សេ និង​សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី​២៩-៣១ អង្សា​សេ​សី​តុ​ណ្ណ​ភាព​អប្បបរមា នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់​ពី​១៨-២០​អង្សា​សេ​។​នៅ​លើ​ផ្ទៃសមុទ្រ​អាច​មាន​រលក​ក្នុង​កម្រិត​ពី​មធ្យម​ទៅ បង្គួរ​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ប្រជាពលរដ្ឋ និង​វី​រៈ​កងទ័ព​ដែល​រស់នៅ និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាព​ឦ​សាន្ត ព្រមទាំង​ប្រជា​នេសាទ​សូម​បង្កើន​ការ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ចំពោះ​ស្ថានភាព​ចុះ​ត្រជាក់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ