ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកនាង​យុគ ចិន្តា បង្ហោះសារមុន​នេះ រឿង​​លោក​​អ៊ិត សេដ្ឋា

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាប៉ុន្មាននាទីមុននេះ នាថ្ងៃទី០៨ មិថុនា ​យោង​នៅគណនីហ្វេសប៊ុក​របស់​​អ្នកនាង យុគ ចិន្តា បាន​បង្ហោះ​សារ​ស្តី​​ពី​​អារម្មណ៍​​នាង​ ក្រោយ​ពេលដែល​ត្រូវ​បាត់បង់ដៃគូ​ពិធីករ​ដ៏ឆ្នើម គឺលោក​អ៊ិត សេដ្ឋា ខណៈ​បានចាត់ទុក​លោក​ជាបងប្រុសរបស់អ្នក​នាង​​នោះ ​។

រាជធានីភ្នំពេញ ៖ នាប៉ុន្មាននាទីមុននេះ នាថ្ងៃទី០៨ មិថុនា ​យោង​នៅគណនីហ្វេសប៊ុក​របស់​​អ្នកនាង យុគ ចិន្តា បាន​បង្ហោះ​សារ​ស្តី​​ពី​​អារម្មណ៍​​នាង​ ក្រោយ​ពេលដែល​ត្រូវ​បាត់បង់ដៃគូ​ពិធីករ​ដ៏ឆ្នើម គឺលោក​អ៊ិត សេដ្ឋា ខណៈ​បានចាត់ទុក​លោក​ជាបងប្រុសរបស់អ្នក​នាង​​នោះ ​។

អ្នក​នាងយុគ ចិន្តា បាននិយាយរៀបរាប់ថា «នាង​ខ្ញុំ​នៅ​តែ​មាន​អារ​ម្ម​ណ៍សោក​ស​ង្វេ​ក​ពី​មរណៈភាព​របស់​បងប្រុស អ៊ិត សេដ្ឋា ថ្វី​ត្បិត​តែ​ពេល​នេះ ​នាង​ខ្ញុំ​កំពុង​ស្នាក់​នៅ​ក្រៅប្រទេស​ក៏​ដោយ ហើយ​ស្រប​ពេល​ដែល​បងប្អូន​ប្រជាជន​ខ្មែរ នឹង​មិត្ត​សិល្បករ​ទាំងអស់​កំពុង​តែ​រួម​គ្នា​ជួយ​ចាត់ចែង​កម្មវិធី​បុណ្យ​របស់​គាត់​នៅ​ឯ​ប្រទេស​កម្ពុជា នាង​ខ្ញុំ​យុគ​ចិន្តាក៏​មានកម្ម​វិធី​រៃ​អង្គាស​បច្ច័យ​ពី​បងប្អូន​ខ្មែរ​ ដែល​រស់នៅ​ឯ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋ Lowell នៃ​ទីក្រុង Massachusetts ដូច​ជា​ថ្ងៃ​ម្សិលមិញ​ទី​06/06/2017 នាង​ខ្ញុំ​បាន​រៀបចំ​កម្មវិធី​បុណ្យ​លក្ខណៈ​គ្រួសារ​មួយ​ ដើម្បី​ប្រមូល​បច្ច័យ​យក​មក​សំរាប់​ជួយ​ដល់​ក្រុម​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​គេហដ្ឋាន​លោក យុ​ត្តិ​នឹង​ភរិយា ហើយ​នាង​ខ្ញុំ​នឹង​បន្ត​រការ​ធ្វើ​កម្មវិធី​បុណ្យ​រៃ​អង្គាស​បច្ច័យ​នេះ​បន្តរ​ទៀត​នៅ​ថ្ងៃ​ទី​12​នឹង​14​ខែមិថុនា​នេះ​នៅ​រដ្ឋ Texas នៃ​ទីក្រុង Houston សហរដ្ឋអាមេរិក អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ខ្មែរ​ដែល​រស់នៅ​រដ្ឋ Texas នឹង​បណ្តា​រដ្ឋ​ផ្សេង​ៗ​ទៀត​ដែល​មាន​សទ្ធាចិត្ត​ចង់​ចូល​ជា​បច្ច័យ​ជួយ​ដល់​ក្រុម​គ្រួសារ​សព​លោក អុ​ិ​ត សេដ្ឋា អាច​ទំនាក់​ទំនង​តាម​លេខ​ទូរស័ព្ទ ???????? 8323510241 ដើម្បី​សួរ​ព​ត៌​មាន​លំអិត​អំពី​កម្មវិធី​បុណ្យ​នឹង​ទីកន្លែង​ប្រារព្ធ​ពិធី ហើយ​បច្ច័យ​ដែល​ប្រមូល​បាន​ទាំងអស់​នាង​ខ្ញុំ​នឹង​យក​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​15/06/2017 ខាង​មុខ​នេះ​ ដើម្បី​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព លោក អុ​ិ​ត សេដ្ឋា សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សន្តាន​ចិត្តសប្បុរស​របស់​អស់លោក​អ្នក ដោយ​ក្តី​គោរព​ពី​ចំងាយពី​នាង​ខ្ញុំ​យុគ ចិន្តា » ។