ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាក់ស៊ីម៉ែត្រជល់ឡិចស៊ីស​570… ទារសំណងធ្ងន់.កហើយ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​តាក់ស៊ី​ម៉ែត្រ​ ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ខណៈបើក​​ខ្វះការ​ប្រុង​ប្រយ័ត្ន​​ ក៏​ជ្រុល​បុក​គ្នា​​យ៉ាងពេញ​ទំហឹង​ បណ្តាល​​ឱ្យរថយន្ត​​រង​ការ​ខូចខាត​ទាំង​សង​ខាង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​​​ទេ កើត​ឡើង​នៅ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​តាក់ស៊ី​ម៉ែត្រ​ ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ខណៈបើក​​ខ្វះការ​ប្រុង​ប្រយ័ត្ន​​ ក៏​ជ្រុល​បុក​គ្នា​​យ៉ាងពេញ​ទំហឹង​ បណ្តាល​​ឱ្យរថយន្ត​​រង​ការ​ខូចខាត​ទាំង​សង​ខាង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​​​ទេ កើត​ឡើង​នៅ​ត្រង់​ចំណុចផ្លូវ​បំបែក​ជា​បួន ​កាលពីវេលា​ម៉ោង០៧ ​និង​៣០​នាទី​យប់ថ្ងៃ​ទី​៧ ​មិថុនា ​លើ​ផ្លូវ​៩៩​កែង​​ផ្លូវ​៤៣៦ ក្នុងសង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

​ប្រភព​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​​ឃើញ​បុរស​វ័យ​២៥​ឆ្នាំ ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​.ស ពាក់​ស្លាក​លេខភ្នំពេញ​2AP-5999 ​ធ្វើដំណើរតាម​ផ្លូវ​លេខ​៩៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ ​​ជា​ផ្លូវបំបែក​ជា​បួន ​​ស្រាប់តែ​ បុរស​ម្នាក់​​អាយុ​ជាង​៣០​ឆ្នាំ បាន​បើករថយន្តតាក់ស៊ី​​ម៉ាក​តូ​យ៉ូ​តា ពណ៌បៃតងខ្ចី ពាក់​ស្លាក​លេខ ភ្នំពេញ​2AM-5992 ​ធ្វើ​ដំណើរតាម​ផ្លូវ ៤៣៦​ ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច​ល្បឿន​លឿន​ដូច​គ្នា ​​បុក​និង​រថយន្ត​ឡិច​ស៊ី​ស​ចំ​គូទ​ក្រោយ​ចំហៀង​ខាងស្ដាំ បណ្តាល​​ឡិចស៊ី​សរង​កា​ខូចខាត​​ក្រ​ពិត​កាង​ខាងក្រោយ​ ចំហៀង​ខាងស្ដាំ ។ ​រីឯ​រថយន្តតាក់ស៊ី រង​កា​ខូចខាត ដាច់​កាង​ខាង​មុខ​គាប​​ជាប់​​រថយន្ត​លុ​ច​ស៊ី​ស។ ​

ក្នុង​ហេតុការណ៍​នេះ​ ភាគី​​ទាំង​សងខាង​បាន​ចោទប្រកាន់​ដាក់​គ្នារក​ត្រូវ​រៀង​ៗ​ខ្លួន ។ ​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បានឱ្យ​ភាគី​ទាំង​សងខាង ឮសំរបសំរួល​គ្នា ដោយ​ខាង​រថយន្តតាក់ស៊ី​ម៉ែត្រ​ទាមទារ​សំណង តែ​មិន​និយាយ​ថ្លៃ​នោះ​ទេ ។ រីឯ​​​ឡិច​ស៊ី​ស​៥៧០​វិញ​ បាន​ទារសំណង​​៥​ពាន់​ដុល្លារ ​​។ ដោយសារ​តែ​ការ​និយាយ​ចរចា​គ្នា​នៅ​កន្លែងកើតហេតុមិនត្រូវគ្នា​ ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ធ្វើ​វាស់វែង ​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ។