ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចោរជើង១ឃាត់ខ្លួនម្ចាស់ផ្ទះនិងអ្នកលេង

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយនគរបាលការិយាល័យអន្តរាគមន៍ កាលពីថ្ងៃទី៧ ខែមិថុនា បានបង្ក្រាប​វង់អា​ចោរ​ជើង​១ នៅភូមិមណ្ឌល៣

ខេត្តសៀមរាប ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយនគរបាលការិយាល័យអន្តរាគមន៍ កាលពីថ្ងៃទី៧ ខែមិថុនា  បានបង្ក្រាប​វង់អា​ចោរ​ជើង​១ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយឃាត់ខ្លួនអ្នកញៀនល្បែងអាប៉ោងប្រុសស្រីបាន​១៣​នាក់ ។

លោកវរសេនីយ៍ទោ ហង្ស សុផាត ភីរម្យ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល ឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបាន​ឃាត់ខ្លួនទាំង១៣​នាក់នេះ មាន៣​នាក់​​​​ត្រូវ​បានកសាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូង រីឯ១០​នាក់ទៀតមានប្រុសមានស្រី​ត្រូវបានធ្វើការ​អប់រំណែនាំនិងឲ្យធ្វើកិច្ចសន្យា​រួចឲ្យត្រឡប់ទៅផ្ទះវិញ ។

ជន៣​នាក់ដែលត្រូវបានបញ្ជូនទៅសាលាដំបូងមាន ១-​ឈ្មោះ ស្រង រ៉ា ភេទប្រុស អាយុ៤២​ឆ្នាំ ទីលំនៅភូមិមណ្ឌល៣  សង្កាត់ស្លក្រាម ជាម្ចាស់ទីតាំង  ២-​ឈ្មោះ សុខ ម៉ឹង ហៅប៉ាវ ហៅវី ភេទប្រុស អាយុ​៥៨​ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ ជាមេបាញ់អាប៉ោង  និង៣-​ឈ្មោ ហ៊ត់ បូ ភេទប្រុស អាយុ៤២​ឆ្នាំ ជាមេបាញ់អាប៉ោង ទីលំនៅភូមិគោកបេង សង្កាត់​​​គោកចក ក្រុងសៀមរាប​។

ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង​មាន  ម៉ូតូ១៤​គ្រឿង មេអាប៉ោង៣​គ្រាប់ ចានអាប៉ោង១  គម្របចានអាប៉ោង១ និងបៀ២​ហូ៑ ៕