Allergri បន្ត​នៅ Juventus ទោះបីជា​ចាញ់ Champions League ក៏​ដោយ


តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម Juventus លោក Massimiliano Allergri បាន​បន្ត​កុងត្រា​របស់​ខ្លួន​ជាមួយនឹង Juventus រយៈពេល​២​ឆ្នាំ​ទៀត ដែល​មាន​តម្លៃ​ខ្លួន​ដល់​ទៅ ៧.៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ ។

ការ​ចុះ​កិច្ចព្រមព្រៀង​បន្ត​កុងត្រា​នេះ ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​ពុធ កន្លង​មក​ថ្មី​ៗ​នេះ ហើយនឹង​អស់​សពុល​ភាព​នៅ​ឆ្នាំ​២០១៩ ។ អតីត​អ្នកចាត់ការ​ក្រុម Milan ម្នាក់​នេះ ត្រូវ​បាន​ទាក់ទង​ឲ្យ​ទៅ Arsenal កាលពី​ដើមរដូវ​កាល តែ​ដោយសារ​តែ Arsene Wenger មិន​ទាន់​ចេញពី​ក្រុម ទើប​លោក​សម្រេចចិត្ត​មិន​ទាន់​ទៅ​ណា​ពី​ក្រុម ។

លោក​មាន​គោលបំណង​ចង់​រៀបចំ​ក្រុម​ឡើង​វិញ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ បន្ទាប់​ពី​ពាន Champions League ធ្លាក់​ចូល​ក្នុង​ដៃ​របស់ Real Madrid ។ លោក​គ្រោង​នឹង​ជះ​លុយ​ទិញ​កីឡាករ​ល្បី​ៗ​ចូល​ក្នុង​ក្រុម ដើម្បី​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ក្រោយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ