ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​វ័យ​៩០​ឆ្នាំ​ម្នាក់​ ទើប​បញ្ចប់​ការ​សិក្សា ក្រោយ​បោះបង់​ចោល​អស់​ជាង​៧០​ឆ្នាំ

1 ឆ្នាំ មុន

​​អាមេរិក ៖ លោកយាយ​វ័យ ៩០​ឆ្នាំ​ម្នាក់​នឹង​ឡើង​លើ​ឆាក​ដើម្បី​ទទួល​សញ្ញាប័ត្រ​របស់​គាត់ ៧១​ឆ្នាំ​

​​អាមេរិក ៖ លោកយាយ​វ័យ ៩០​ឆ្នាំ​ម្នាក់​នឹង​ឡើង​លើ​ឆាក​ដើម្បី​ទទួល​សញ្ញាប័ត្រ​របស់​គាត់ ៧១​ឆ្នាំ​បន្ទាប់​ពី​ចុះ​ឈ្មោះ​ចូល​សិក្សា​នៅ​ក្នុង​មហាវិទ្យាល័យ​។

យុវតី Joyce DeFauw ដែល​ពី​មុន​មានឈ្មោះ​ថា Joyce Viola Kane បាន​ចាប់ផ្តើម​សិក្សា​នៅ​ឆ្នាំ​ទី ១​នៅ​សកល​វិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ ១៩៥១ ជាមួយនឹង​ផែនការ​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​សេដ្ឋកិច្ច​ផ្ទះ (home economics)​។

ប៉ុន្តែ​ផែនការ​របស់​គាត់​បាន​ផ្លាស់​ប្តូរ បន្ទាប់​ពី​បាន​ជួប​បុរស​ពិសេស​ម្នាក់​ដែល​បាន​ឆាប​ឆក់​យក​បេះដូង​របស់​គាត់​។

គាត់​បាន​បោះបង់​ចោលការ​សិក្សា បន្ទាប់​ពី​សិក្សា​នៅ​មហាវិទ្យាល័យ​បាន​រយៈពេល ៣​ឆ្នាំ​កន្លះ និង​បាន​រៀប​ការ​ជាមួយ​បុរស​ពិសេស​របស់​គាត់​ឈ្មោះ Don Freeman Sr. នៅ​ក្នុង​ឆ្នាំ ១៩៥៥​។

គាត់ និង​ស្វាមី​មានកូន ៣​នាក់​ជាមួយ​គ្នា និង​មានកូន​ចំនួន ៦​នាក់​ទៀត​ជាមួយនឹង​ស្វាមី​ទី ២​។ បច្ចុប្បន្ន លោកយាយ​វ័យ ៩០​ឆ្នាំ​រូប​នេះ​មាន​ចៅ​ចំនួន ១៧​នាក់ និង​ចៅ​ទួត ២៤​នាក់​។

នៅ​ក្នុង​ឆ្នាំ ២០១៩ លោកយាយ Joyce DeFauw បាន​ចាប់អារម្មណ៍​ចំពោះ​ការ​អប់រំ​នៅ​មហាវិទ្យាល័យ​ដែល​គាត់​បាន​បោះបង់​ចោល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​បាន​សម្រេចចិត្ត​ចូល​សិក្សា​វិញ​តាម​កុំព្យូទ័រ​ពី​ផ្ទះ​របស់​គាត់ ដោយ​បាន​ចៅ​របស់​គាត់​ជា​អ្នក​បង្រៀន​ពី​របៀប​ប្រើប្រាស់​វា​។

លោកយាយ​បាន​ចូល​សិក្សា​មួយ​ថ្នាក់​សម្រាប់​ឆមាស​នីមួយ​ៗ រួម​ទាំង​រដូវក្តៅ​។ ឥឡូវនេះ បន្ទាប់​ពី​សិក្សា​បាន ៣​ឆ្នាំ លោកយាយ​នឹង​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ទទួល​បរិញ្ញាប័ត្រ​ផ្នែក​សិក្សា​ទូទៅ​ពី​សក​វិទ្យាល័យ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

លោកយាយ Joyce DeFauw សម្តែង​ការ​អរគុណ​យ៉ាង​ខ្លាំង​ដែល​មានឱកាស​ត្រឡប់​ទៅ​សាលា​វិញ និង​ទទួល​សញ្ញាប័ត្រ​របស់​គាត់​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ