ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី្ត​អភ័ព្វ​ត្រូវ​ប្តី​ហេងស៊យ​រត់​ចោល ២​នាក់​ម្តាយកូន​កំពុង​កម្សត់​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៥ មិថុនា ២០១៧ មាន​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ដែល​លង់​ស្នេហ៍​បុរស​ជា​កម្មករ​សំណង់​បង់​ទាំង​ខ្លួន​លង់​ទាំង​ប្រាណ​រហូត​មាន​ផ្ទៃពោះ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៥ មិថុនា ២០១៧ មាន​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ដែល​លង់​ស្នេហ៍​បុរស​ជា​កម្មករ​សំណង់​បង់​ទាំង​ខ្លួន​លង់​ទាំង​ប្រាណ​រហូត​មាន​ផ្ទៃពោះ លុះ​នាង​ពពោះ​បាន​៣​ខែ​ស្រាប់តែ​ប្តី​ហេងស៊យ​រត់​ចោល​បាត់​។ ស្ថិត​ក្នុង​ជីវភាព​លំបាក​បែប​ណា​ក៏​ដោយ ដល់​ពេល​នាង​ឈឺពោះ​ឆ្លងទន្លេ នៅ​ក្នុង​បន្ទប់​ជួល​តែ​ម្នាក់ឯង​បាន​ទារិកា​ម្នាក់ ដែល​គ្មាន​ប្តី​នៅ​ក្បែរ​។ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​អង្គភាព​៧១១ កងពល​លេខ​៧០​ជួយ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង​។ ស្ត្រី​អភ័ព្វ​ម្នាក់​នេះ​ឈ្មោះ  អ៊ុ​ន ចិន្តា អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ឈើទាល ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិសាត់ បាន​មក​ធ្វើ​ជា​កម្មករ​កាត់ដេរ​រោងចក្រ និង​ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្រោយ​ពី​មានការ​ជ្រោមជ្រែង​ពី​អ្នក​ជិតខាង និង​អង្គភាព​យោធា​៧១១ កងពល​លេខ​៧០ ព្រមទាំង​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង ទាំង​ម្តាយ​ទាំង​កូន​កម្សត់​នោះ​បាន​សេចក្តីសុខ​ជា​ធម្មតា​ទេ​។ ក៏​ប៉ុន្តែ​ទារិកា​នោះ​កើតមក​មាន​ទម្ងន់​ត្រឹម​១​គីឡូ​៧​ខាំ មិន​អាច​គ្រប់លក្ខណៈ​ដែល​ត្រូវ​ឲ្យ​ម្តាយ​បីបាច់​ថែរក្សា​បាន ដូច្នោះ​ហើយ​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង តម្រូវ​បញ្ជូន​កូន​នោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ  ដែល​ទីនោះ​មាន​ឧបករណ៍​សម្រាប់​គាំពារ​ទារិកា​បាន បើ​មិន​ដូច្នេះ​ទេ​ទារិកា​នឹង​អាច​គ្រោះថ្នាក់​។ អ្វី​ដែល​សំខាន់​ទៀត​នោះ​ត្រង់​ថា (​ទុក្ខ​ជាន់​លើ​ទុក្ខ​) នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ត្រី​ជា​កម្មការិនី នៅ​តែ​ពីរ​នាក់​ម្តាយ និង​កូន ពោល​គឺ​គ្មាន​សាច់ញាតិ​កំដរ និង​មើលថែ​នាង​ទេ​។

កាន់តែ​លំបាក​ទៀត​នោះ នាង​ខ្វះខាត​ថវិកា​សម្រាប់​តម្រូវការ​សព្វគ្រប់ លើកលែងតែ​បាយ​ទឹក​មន្ទីរពេទ្យ​ផ្តល់​ឲ្យ​នាង​បាន​ហូប​គ្រប់គ្រាន់​។ កោះសន្តិភាព​ក៏​បាន​អំពាវនាវ​រក​សប្បុរសជន​ឲ្យ​ជួយ​នាង​តាម​សប្បុរសធម៌​ដែរ បានជា​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា មាន​ខាង​អង្គការក្រៅរដ្ឋាភិបាល​មួយ ទៅ​សួរសុខទុក្ខ និង​បាន​ផ្តល់​លុយកាក់​តិចតួច​ឲ្យ​នាង​ដែរ ក្រៅពី​នោះ​មាន​លោកតា​លក់​ទា​ខ្វៃ នៅ​សង្កាត់​ច្បារ​អំពៅ​បាន​ជួយ​តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល​។ តាម​ពិត​ទៅ​មាន​សប្បុរសជន​ជា​ច្រើន​នាក់​ដែរ បាន​ទាក់ទង​កោះសន្តិភាព ដើម្បី​ទៅ​ជួប​សួរសុខទុក្ខ​ស្ត្រី និង​កូន​អភ័ព្វ​នោះ ប៉ុន្តែ​មិន​ទាន់​បានឃើញ​ទៅ​ដល់​នៅឡើយ​ទេ អាច​ថា​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​។

ចាប់ពី​ពេល​នេះ​ទៅ​បងប្អូន​សប្បុរសជន​លែង​ពិបាក​ហើយ បើ​មាន​បំណង​ចង់​ជួយ​នាង​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​នោះ សូម​ទាក់ទង​លេខ​ផ្ទាល់ខ្លួន​នាង ០៨៧ ៤៥ ៩៨ ១៤ ឬ ០១២ ៨៤ ៦០ ១៤៕