ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួចខ្លួន​ហើយ តែ​ត្រូវ​បង់ថ្លៃ​ដេក​គុក​៣៩.០០០​បាត

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តម្រួត​ថៃ​ឃាត់​១៣​នាក់ នឹង​ត្រូវ​ដោះ​លែង​ល្ងាច​នេះ​ហើយ តែ​ត្រូវ​បង់ថ្លៃ​ដេក​គុក​ចំនួន​៣៩.០០០​បាត ដែល​អភិបាលស្រុក​តា​ប្រា​យ៉ា

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តម្រួត​ថៃ​ឃាត់​១៣​នាក់ នឹង​ត្រូវ​ដោះ​លែង​ល្ងាច​នេះ​ហើយ តែ​ត្រូវ​បង់ថ្លៃ​ដេក​គុក​ចំនួន​៣៩.០០០​បាត ដែល​អភិបាលស្រុក​តា​ប្រា​យ៉ា ជួយ​ចេញ​ពាក់កណ្តាល​។ លោក ផ្លែ​ក វ៉ា​រី អភិបាលស្រុក​ថ្មពួក​បាន​ប្រាប់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​គឺ​តម្រួត​ថៃ​បាន​ឃាត់ខ្លួន​ចំនួន​១៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ជា​ថៅកែ​ម្នាក់ និង​ក្មេង​ស្រី​ខ្មែរ​មិន​ទាន់​គ្រប់​អាយុ​២​នាក់ ត្រូវ​បាន​ដោះ​លែង​ក្រោយ​ពេល​ឃាត់ខ្លួន​។ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការខេត្ត​ស្រះ​កែវ​ដែល​ចោទប្រកាន់​ស្នាក់​នៅ​អន្តោរ​ប្រវេសន៍​ខុសច្បាប់​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ត​ម្រូ​ត​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវជា​សាច់ញាតិ​នាំ​គ្នា​យក​រថយន្ត និង​លូ​បិទផ្លូវ​ឃាត់​រថយន្ត​ថៃ​ចំនួន​២៦​គ្រឿង​តាម​ផ្លូវ​ដើម្បី​ជា​ថ្នូរ​ការ​ដោះ​ដូរ​ប្រជាពលរដ្ឋ​ត្រូវ​ឃាត់ខ្លួន​។ ក្រោយ​ពេល​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​១៣​នាក់​មុន​ថ្ងៃ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​.​សង្កាត់​ដែល​បណ្តាល​ឲ្យ​អាក់ខាន​ការ​បោះ​ឆ្នោត​។ លោក ផ្លែ​ក វ៉ា​រី បាន​បញ្ជាក់​ថា ក្រោយ​ពេល​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់​គឺ​ចៅហ្វាយ​ខេត្តបន្ទាយមានជ័យ​លោក សួន បវរ បាន​ឲ្យ​លោក និង​អាជ្ញាធរ​មូល​ដា្ឋ​ន​សហការ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​ទំនាក់ទំនង​ជួប​ភាគី​ថៃ​ដើម្បី​ដោះស្រាយ​។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ បាន​ជួប​អភិបាលស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​។

ការ​ជួប​ប្រជុំ​ដោះស្រាយ​ភាគី​ថៃ​ប្រាប់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺ​ក្រុម​តម្រួត​ថៃ​ចុះ​បង្ក្រាប​កន្លែង​សិប្បកម្ម​គ្រឿង​អេ​ឡិច​ត្រូ​និក​គ្មាន​ច្បាប់​របស់​ក្រុមហ៊ុន ហើយ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់​ធ្វើការ​ក្នុង​ក្រុមហ៊ុន​។ លោក​បាន​បញ្ជាក់​ថា តាម​ច្បាប់​ប្រទេស​ថៃ​ឃាត់​អនុវត្តន៍​តាម​ច្បាប់​៤៨​ថ្ងៃ ដោយ​ឡើង​តុលាការ​៤​ដង ហើយ​រយៈពេល​១២​ថ្ងៃ​ម្តង ហើយ​ត្រូវ​បង់លុយ​ម្នាក់​១​ថ្ងៃ​៥០០​បាត សម្រាប់​ជាប់​ពន្ធនាគារ​ថៃ​។ ដោយ​បានការ​ទំនាក់ទំនង​ល្អ​ការ​ជួយ​ពី​អភិបាលស្រុក​តា​ប្រា​យ៉ា​ថៃ​គឺ​តុលាការ​ថៃ​ដោះ​លែង​នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ ដោយ​កំណត់​ឲ្យ​បង់លុយ​៣៩.០០០​បាត​សម្រាប់​ការ​ជាប់​ពន្ធនាគារ​ថៃ​ម្នាក់​១​ថ្ងៃ​៥០០​បាត​។​

លោក ផ្លែ​ក វ៉ា​រី បាន​បញ្ជាក់​ថា លុយ​ចំនួន​៣៩.០០០​បាត​ដែល​ត្រូវ​បង់ថ្លៃ​ប្រជាពលរដ្ឋ​១៣​នាក់​ជាប់​ពន្ធនាគារ​ថៃ​គឺ​អភិបាលស្រុក​តា​ប្រា​យ៉ា​ប្រទេស​ថៃ​ជួយ​ចេញ​ពាក់កណ្តាល និង​នៅ​ពាក់កណ្តាល​ទៀត​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​ជា​អ្នក​ចេញ ពេល​នេះ​លុយ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​គោក​រមៀត​បាន​កាន់​យក​ទៅ​បង់លុយ​ហើយ​ទទួលយក​ប្រជាពលរដ្ឋ​ជាប់​ឃុំ​ចំនួន​១៣​នាក់​នៅ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​។ ប្រជាពលរដ្ឋ​ត្រូវជា​សាច់ញាតិ​បាន​ប្រាប់​ថា បើសិនជា​ប្រជាពលរដ្ឋ​១៣​នាក់​ថៃ​ដោះ​លែង​បញ្ជូន​ដល់​ទឹកដី​កម្ពុជា​ទេ​នោះ គឺ​ប្រជាពលរដ្ឋ​ដែល​ឃាត់​រថយន្ត​ថៃ​២៦​គ្រឿង​ជាប់​លើ​ផ្លូវ និង​មួយ​ចំនួន​ទៀត​ទុក​ចោល​តាម​ទីលាន​ហាល​ដំឡូង​គឺ​មិន​ដោះ​លែង​ឲ្យ​ទៅ​ដូច​គ្នា​ឃើញ​មក​ដល់​ទើប​ដោះ​លែង​នេះ​ជា​ថ្នូរ​៕