ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​មុខសញ្ញា​ជួ​ញ​ដូរ​គ្រឿងញៀ.ន​ម្នាក់ រួម​នឹងថ្នាំ​ញៀន​ចំនួន​៣៥​កញ្ចប់​

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នគរបាល​ស្រុក​ក្រគរ បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជូ​ញ​ដូរ​គ្រឿងញៀ.ន​ម្នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៣៥​កញ្ចប់​កាលពី​វេលា​ម៉ោង​២៤​និង​៤៥​នាទី​រំលង​អ​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ ខណ់ៈ​ពេល​ជន​នេះ​កំពុង​រៀបចំ​ធ្វើ​សកម្មភាព​ចែកចាយ​ដល់​គូកន​នៅ​ភូមិ​អូរ​សណ្ដាន់ ឃុំ​អូរ​សណ្ដាន់ ។

ខេត្តពោធិ៍សាត់ ៖ នគរបាល​ស្រុក​ក្រគរ បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជូួញ​ដូរ​គ្រឿងញៀន​ម្នាក់ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៣៥​កញ្ចប់​កាលពី​វេលា​ម៉ោង​២៤​និង​៤៥​នាទី​រំលង​អ​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ ខណ់ៈ​ពេល​ជន​នេះ​កំពុង​រៀបចំ​ធ្វើ​សកម្មភាព​ចែកចាយ​ដល់​គូកន​នៅ​ភូមិ​អូរ​សណ្ដាន់ ឃុំ​អូរ​សណ្ដាន់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ មួន សោភ័ណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំងមឿង ឃុំ​អន្លង់​ត្នោត ស្រុ​ក្រគរ ។ ជន​នេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​សមត្ថកិច្ច​តាម​ប្រមាញ់ ។ ជាក់ស្ដែង​នៅ​យប់​កើតហេតុ គេ​ឃើញ​ជន​នេះ​ជិះ​ម៉ូតូ​ឡើង​ចុះ​នៅ​ម្ដុំ​ភូមិ​អូរ​សណ្ដាន់ ទាំង​កណ្ដាល​អ​ធ្រា​ត ដោយ​មានការ​សង្ស័យ​ក៏​ស្ទាក់​ហៅ​ឈប់​សួរនាំ និង​ឆែកឆេរ​ស្រាប់តែ​ឃើញ​មាន​ម្សៅ​ក្រាម​.​ស​ថ្លា ក្នុង​កាបូប​ចំនួន​៣៤​កញ្ចប់​តូច និង​មួយ​កញ្ចប់​ធំ ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា ពណ៌​ខ្មៅ ស៊េរី​២០១៦ មួយ​គ្រឿង​ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១H-៨២៨៤ ទូរស័ព្ទ​០៣​គ្រឿង និង​លុយ​១៥​ម៉ឺន​រៀល​ផង​ដែរ ។

មុខសញ្ញា​ឈ្មោះ មួន សោភ័ណ និង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕