ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ទឹកស្ទឹង​ប​យ៉ា​ខា​នៅ​តែ​បន្ត​ល្អក់កករ​ខ្លាំង ធ្វើ​ឱ្យ​ពលរដ្ឋ​មានការលំបាក​

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ប​យ៉ា​ខា ស្ថិត​នៅ​ភូមិប​ហ៊ុយ​ជើង ប​ហ៊ុយ​ត្បូង ភូមិប​តាំង​ស៊ូ ភូមិប​យ៉ា​ខា អូរ​ច្រា​លិច សង្កាត់​ប​យ៉​ខា សង្កាត់​ប​យ៉​ខា និង

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ប​យ៉ា​ខា ស្ថិត​នៅ​ភូមិប​ហ៊ុយ​ជើង ប​ហ៊ុយ​ត្បូង ភូមិប​តាំង​ស៊ូ ភូមិប​យ៉ា​ខា អូរ​ច្រា​លិច សង្កាត់​ប​យ៉​ខា សង្កាត់​ប​យ៉​ខា  និង​ភូមិ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ខណៈ​អ្នកខ្លះ​បាន​ទឹកភ្លៀង​សម្រាប់​ប្រើ និង​ខ្លះ​ទៀត​ទិញ​ទឹក​ឈ្មួញ​ផង​ដែរ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា អស់​រយៈពេល​ជា​យូរ​ថ្ងៃខែ​មក​ហើយ​ដែល​ទឹកស្ទឹង​ប​យ៉ា​ខា​ទទួល​រង​ការ​ល្អក់កករ ដោយសារ​តែ​អាជ្ញាធរ​រៀបចំ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន លុះ​ភ្លៀង​ធ្លាក់​ជោក​ជាំ​ក៏​ហូរ​កម្ទេច​ដី​ចូល​ទៅ​ក្នុង​ស្ទឹង បណ្តាល​ឱ្យ​ល្អក់កករ​ខាប់​ពេញ​ស្ទឹង សូ​ម្បី​តែ​ដង​យក​ទៅ​បោក​ខោអាវ ឬ​ងូត​ក៏​អត់​កើត​នោះ​ដែរ ។ អស់​រយៈពេល​ជាង​២​ខែ​ហើយ​ដែល​ទឹកស្ទឹង​ប្រែ​ក្លាយទៅជា​បែប​នេះ  ជា​ពិសេស​ឱ្យ​តែ​ភ្លៀង​ធ្លាក់ គឺ​ហូរ​កម្ទេច​ដី​យ៉ាង​ខាប់​ពេញ តែ​ម្តង ។ ពេល​ទឹកស្ទឹង​ប្រើ​ប​មិនកើត ពួក​គាត់​ត្រូវ​ចំណាយ​លុយ​ដើម្បី​ទិញ​ទឹក​ពី​ឈ្មួញ ដោយ​១​រថយន្ត​គេ​លក់​ចាប់ពី​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល ហើយ​ជួនកាល​មាន​ភ្លៀង​ធ្លាក់​មក​នាំ​គ្នា​ត្រងទឹក​ទុក​ប្រើ​បាន​រួច​មួយ​គ្រា​ផង​ដែរ ។ លើស​ពី​នេះ​ទឹកស្ទឹង​ប​យ៉ា​ខា​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ ដូច​ជា​ត្រូវ​ដង​ទៅ​ស្រោច​ដំណាំ ងូត ដាំបាយ ហើយ​អ្នកខ្លះ​ទៀត​យក​ទៅ​ចំរុះ​ផឹក​ជួបជុំ​គ្រួសារ លុះ​ក្លាយទៅជា​បែប​នេះ​ម្នាក់​ៗ​មានការ​លំបាក​ក្នុង​ការ​រស់នៅ​យ៉ាង​ខ្លាំង ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក ឡុ​ង បៀ មេ​ភូមិប​តាំង​ស៊ូ​ឱ្យ​ដឹង​ថា ទឹកស្ទឹង​ប​យ៉ា​ខា បាន​ប្រែ​ក្លាយទៅជា​ល្អក់កករ​ឡើង​វិញ កាលពី​ជាង​២​ខែ​មក​ហើយ ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​នេះ​ពី​៨០​ទៅ​៩០​ភាគរយ​ឯណោះ ។ ដោយ​ម្នាក់​ៗ​អាង​តែ​មាន​ទឹកស្ទឹង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ព ទើប​ភាគច្រើន​មិន​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក​ស្អាត​នោះ​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ថវិកា​បង់​សេ​វាត​ភ្ជាប់ និង​បង់ថ្លៃ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទៀត ។ តែ​ក្រោយមក​ខណៈ​អាជ្ញាធរ​ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ទើប​ពេល​ធ្លាក់​ភ្លៀង​បណ្តាល​ឱ្យ​កម្ទេច​ដី​ហូរ​ចូល​ទៅ​ក្នុង​ស្ទឹង​ប្រែ​ក្លាយទៅជា​ល្អក់កករ​បែប​នេះ លោក​ក៏​មិនដឹង​ធ្វើ​យ៉ាងណា ដើម្បី​ដោះស្រាយ​ដែរ មាន​តែ​រង់ចាំ​រហូត​ដល់​ការ​ធ្វើ​ផ្លូវ​រួចរាល់​នោះ​ប្រហែលជា​ទឹកស្ទឹង​ថ្លា​ឡើង​វិញ ។