ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់យល់ អ្នកដែលធ្វើនេះសោះ… បានអី?

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ក្រុម​អ្នកដំណើរ​ជា​ច្រើន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ​និង​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ​ពេល​ដែល​បាន​ឆ្លងកាត់​លើ​ស្ពាន​ «ត្សឹ​បា​សា» ហៅ​ស្ពាន​អ្នក​លឿង​ហើយឃើញ​​នៅ​លើ​បង្កាន់ដៃស្ពាន​ចំនួន​​៥​​កន្លែង ត្រូវ​បាន​គេ​យក​ថ្នាំ​ស្ព្រាយ​​កំប៉ុង​ទៅ​បា.ញ់​ជា​​អក្សរ​ធំ​ៗថា​«យួន» នៅ​លើ​បង្កាន់ដៃស្ពាន​នោះ​ ។​

ខេត្តព្រៃវែង ៖ ក្រុម​អ្នកដំណើរ​ជា​ច្រើន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ​និង​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ​ពេល​ដែល​បាន​ឆ្លងកាត់​លើ​ស្ពាន​ «ត្សឹ​បា​សា» ហៅ​ស្ពាន​អ្នក​លឿង​ហើយឃើញ​​នៅ​លើ​បង្កាន់ដៃស្ពាន​ចំនួន​​៥​​កន្លែង ត្រូវ​បាន​គេ​យក​ថ្នាំ​ស្ព្រាយ​​កំប៉ុង​ទៅ​បាញ់​ជា​​អក្សរ​ធំ​ៗថា​«យួន» នៅ​លើ​បង្កាន់ដៃស្ពាន​នោះ​ ។​

​​អ្នកដំណើរ​ទាំងនោះ​​ម្នាក់​ៗ​​ឆ្ងល់​​ថា តើ​អ្នក​​សរសេរ​នោះ​ គេ​មាន​ចេតនា​អ្វី ព្រោះ​អ្នក​ណា​ៗ​ក៏​ដឹង​ដែរ​​ថា ស្ពាន​ត្សឹ​បា​សា​នេះ ​គឺ​ប្រទេស​ជប៉ុន ​ជា​អ្នក​ធ្វើ​ឱ្យទេ ​។ ប៉ុន្តែ​អ្វី​ដែល​គេ​​កាន់តែ​ឆ្ងល់​ថែម​ទៀត​នោះ គឺ​ហេតុ​អ្វី​សមត្ថកិច្ច​និង​អាជ្ញាធរ ​មិន​ព្រម​លុបអក្សរ​ទាំងនោះចេញ​ ​​ម្តេច​ ក៏​ទុក​បង្ហាញ​យូរ​ម្ល៉េះ​ ។ ​​ករណី​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ខាង​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ប្រាប់​​ឱ្យ​​ដឹងដែរ​​ថា អក្សរ​ដែល​ត្រូវ​គេ​លួច​បាញ់​​នៅ​លើ​បង្កាន់ដៃស្ពាន​នេះ គឺ​ប្រទះ​ឃើញ​តាំងពី​ព្រឹក​ថ្ងៃ​ទី​០៥ ​មិថុនា​ មក​ម្ល៉េះ គឺ​​មាន​​ន័យ​ថា «អ្នក​ដែល​លួច​សរសេរ​នោះ​ គេ​​ធ្វើ​​កាលពី​​យប់​ថ្ងៃ​ទី​៤» ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត ​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​តែ​ម្តង ។ ​

​ចំណែក​​លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាមរ​​ក៍វិញ​ ​ឱ្យដឹងទៀត​ថា ចំពោះ​អក្សរ​ទាំងនោះ នៅ​លើ​ស្ពាន​ក្នុង​ទឹកដី​ខេត្តព្រៃ​វែង មាន​​តែ​២​កន្លែង​ទេ ហើយ​ពេល​ប្រទះ​ឃើញ​ភ្លាម លោក​បាន​បញ្ជា​ឱ្យ​កំលាំង​លុប​ចោល​វិញ​ភ្លាម តាំងពី​ព្រឹក​ថ្ងៃ​ទី​០៥​ មិថុនា មក​ម្ល៉េះ ។ ចំណែក​ជន​ដែល​លួច​សរសេរ​នោះ លោក​សង្ស័យ​ថា ​ជា​ក្រុម​ក្មេង​ទំនើង ហើយ​ពេល​នេះ​កំពុង​តែ​តាម​ឃ្លាំមើលហើយ​

​ដោយឡែក​ លោក​អធិការ​ស្រុក​លើក​ដែក ខេត្តកណ្តាល​​ថា រឿង​នេះ​លោក​កំពុង​តែ​ដាក់​កំលាំង​ចុះ​ស្រាវជ្រាវ​ហើយ ​។