ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ស Real Madrid ដង្ហែ​ពាន​ចូល​ស្រុក​ជាមួយ​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់

6 ឆ្នាំ មុន

បន្ទាប់​ពី​យកឈ្នះ​៤-១​លើ​ក្រុម​សេះបង្កង់ Juventus នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ពាន Champions League ជា​លើក​ទី​១២ ក្រុម​ស្ដេច​ស Real Madrid បាន​នាំ​ពាន​មក​ដល់ទី​ក្រុង​Madrid របស់​ខ្លួន​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដោយ​មាន

បន្ទាប់​ពី​យកឈ្នះ​៤-១​លើ​ក្រុម​សេះបង្កង់ Juventus នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ពាន Champions League ជា​លើក​ទី​១២ ក្រុម​ស្ដេច​ស Real Madrid បាន​នាំ​ពាន​មក​ដល់ទី​ក្រុង​Madrid របស់​ខ្លួន​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដោយ​មានការ​ចូលរួម​ដង្ហែ​ពី​អ្នកគាំទ្រ​យ៉ាង​ណែនណាន់តាន់តាប់​ពេញ​ផ្លូវ ។

ជ័យជម្នះ​របស់​ក្រុម Real Madrid កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយជា​ក្រុមបាល់ទាត់​អឺរ៉ុប​តែ​មួយ​គត់​ដែល​អាច​ការពារ​តំណែង​ជើងឯក Champions League ២​រដូវ​កាល​ជាប់​គ្នា ដែល​មិន​ទាន់​មាន​ក្រុម​ណាមួយ​ធ្វើ​បាន​នៅឡើយ​តាំងពី​ពាន​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង ។ ក្បួន​ហែ​ពាន​របស់ Real Madrid បាន​ធ្វើ​ដំណើរ​ព័ទ្ធ​ជុំវិញ​តំបន់ Cibele ដោយ​ក្ដី​រីករាយ មុន​ពេល​ចូល​កីឡដ្ឋាន Estadio Santiago Bernabeu ៕

តោះ​ទស្សនា​ទិដ្ឋភាព​នៃ​ការ​ហែ​ពាន​របស់​ក្លិប​ស្ដេច​ស Real Madrid ទាំងអស់​គ្នា​…