ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​មិត្ត​ស្រី Cristiano Ronaldo មាន​ផ្ទៃពោះ​ក្រោយ​ពី​នាង​បង្ហោះ​រូប​នៅ​មន្ទីរពេទ្យ

6 ឆ្នាំ មុន

ព័ត៌មាន​លេចឮ​ថា​មិត្ត​ស្រី​របស់ Cristiano Ronaldo នាង Georgina Rodriguez មាន​ផ្ទៃពោះ​បន្ទាប់​ពី​នាង​បង្ហោះ​រូបថត​នៅ​ឯ​មន្ទីរពេទ្យ​លើ​ប្រព័ន្ធ Instagram ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​

ព័ត៌មាន​លេចឮ​ថា​មិត្ត​ស្រី​របស់ Cristiano Ronaldo នាង Georgina Rodriguez មាន​ផ្ទៃពោះ​បន្ទាប់​ពី​នាង​បង្ហោះ​រូបថត​នៅ​ឯ​មន្ទីរពេទ្យ​លើ​ប្រព័ន្ធ Instagram ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​កំពូល​តារាបាល់ទាត់​រូប​នេះ​ងឿងឆ្ងល់ ។ រូបភាព​ដែល​តារា​ម៉ូ​ដែល និង​ជា​អ្នក​រាំ​របាំ​បា​ឡេ​វ័យ​២២​ឆ្នាំ​នាង Rodriguez បង្ហាញ​វត្ត​មាននៅ​ឯ​មន្ទីរពេទ្យ​នោះ​ជា​រូប​នាង​អង្គុយ​ជាមួយ​វេជ្ជបណ្ឌិត Rafik Dehni ។

ម្តាយ​របស់ Ronaldo អ្នកស្រី Dolores Santos និយាយ​ថា ៖  «​វា​មិន​អាច​ទៅ​រួច​ទេ ។​រូបថត​ក្នុង​ប្រព័ន្ធ Instagram​គ្រាន់តែ​បង្ហាញ​ពី​ការ​ដាក់​ដៃ​លើ​ពោះ​តែ​ប៉ុណ្ណោះ ។ តែ​ខ្ញុំ​សង្ឃឹមថា Ronaldo នឹង​អាច​ក្លាយជា​ឪពុក​គេ​ម្តងទៀត​នៅ​ថ្ងៃ​ណាមួយ និង​មានកូន​កាន់តែ​ច្រើន​ផង​ដែរ​» ។ ទន្ទឹម​គ្នា​នេះ​ដែរ វត្តមាន​របស់​នាង Rodriguez នៅ​ឯ​មន្ទីរពេទ្យ​ក្រោយមក​មានការ​បញ្ជាក់​ថា គឺជា​ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​កែ​សម្ផស្ស​តែ​ប៉ុណ្ណោះ ។

Ronaldo មានកូន​ប្រុស​អាយុ​៦​ឆ្នាំ​ឈ្នោះ Ronaldo Jr ជាមួយ​អតីត​មិត្ត​ស្រី​តារា​ម៉ូ​ដែល​សញ្ជាតិ​រុ​ស្ស៊ី​នាង Irina Shayk ។ រីឯ​នាង​Georgina Rodriguez​ជួប​សេពគប់​ជាមួយ​Ronaldo អំឡុង​ពេលធ្វើការ​នៅ​ហាង​លក់​សម្លៀក​បំពាក់ Gucci ក្នុង​ទីក្រុង Madrid ៕