ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pepe ខ្សែ​ការពារ​របស់​អធិរាជ​ស Real Madrid នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​ដែល​ជា​កំពែង​ដ៏​រឹង​មាំ​របស់​ក្រុម​អធិរាជ​ស Real Madrid គឺ​កីឡាករ Pepe បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​របស់​អេ​ស្ប៉ា​ញ​ថា

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​ដែល​ជា​កំពែង​ដ៏​រឹង​មាំ​របស់​ក្រុម​អធិរាជ​ស Real Madrid គឺ​កីឡាករ Pepe បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​របស់​អេ​ស្ប៉ា​ញ​ថា ខ្លួន​នឹង​ចេញពី​ក្រុម Real Madrid ហើយនឹង​អាច​ទៅ​រក​ក្រុម​អង់គ្លេស​វិញ ។

ខ្សែការពារ​របស់ Real Madrid មួយ​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​យ៉ាង​ច្បាស់​ហើយ​ថា នឹង​បញ្ចប់​ការ​លេង​រយៈពេល​១០​ឆ្នាំ​នៅ​ក្លឹ​ប Real Madrid ហើយនឹង​ចេញ​ទៅ​ក្លឹ​ប​អង់គ្លេស​វិញ ។ លោក​បាន​ប្រាប់​ថា «​ខ្ញុំ​មិន​ចង់​ស្តីបន្ទោស​ឲ្យ​នរណា​ទេ ។ អ្វី​ដែល Zidane បាន​កសាង​កន្លង​មក​ឲ្យ Real Madrid គឺ​ពិតជា​អស្ចារ្យ ប៉ុន្តែ​មានរឿង​ខ្លះ​ខ្ញុំ​ក៏​មិន​យល់​ដែរ ។ ខ្ញុំ​មិន​លា Zidane និង Real Madrid ឡើយ​ព្រោះ​ពួក​គេ​បានដឹង​ថា ខ្ញុំ​ត្រូវ​ចាកចេញ​តាំងពី​ខ្ញុំ​បង្ហើប​មក​ម្ល៉េះ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​មួយ​រូប​នេះ​បាន​នាំ​ពាន La Liga មក​ដល់​ក្រុម​បាន​ចំនួន​៣​ដង ពាន Copa del Rey ២​ដង​, ពាន UEFA Champions League ៣​ដង និង​ពាន FIFA World Cup ២​ដង ៕