ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ប្រចាំ​ថ្ងៃ​កាត់​បន្ថយ​ការ​ឈឺចង្កេះ

6 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​ការ​ឈឺពោះ ឈឺក្បាល និង​ឈឺចង្កេះ​គឺជា​ប្រភេទ​នៃ​ការ​ឈឺចាប់​ដែល​អាក្រក់​បំផុត ជា​ពិសេស​ប្រសិនបើ​វា​កើតឡើង​រៀងរាល់ថ្ងៃ ។ ការ​ឈឺចង្កេះ​ពិតជា​រំខាន​ខ្លាំង​ណាស់ ដោយសា

មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​ការ​ឈឺពោះ ឈឺក្បាល និង​ឈឺចង្កេះ​គឺជា​ប្រភេទ​នៃ​ការ​ឈឺចាប់​ដែល​អាក្រក់​បំផុត ជា​ពិសេស​ប្រសិនបើ​វា​កើតឡើង​រៀងរាល់ថ្ងៃ ។ ការ​ឈឺចង្កេះ​ពិតជា​រំខាន​ខ្លាំង​ណាស់ ដោយសារ​តែ​វា​ប៉ះពាល់​ដល់​ចលនា​របស់​យើង​យ៉ាង​ខ្លាំង ។

អាស្រ័យ​លើ​ទំហំ​នៃ​ការ​ឈឺចាប់​នេះ សូ​ម្បី​តែ​ពេល​យើង​ដើរ និង​អង្គុយ​អាច​លំបាក​ខ្លាំង ។ មនុស្ស​ជា​ច្រើន​ងាក​ទៅ​រក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​រៀងរាល់ថ្ងៃ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដែល​វា​ពិតជា​មិនល្អ​ទាល់តែ​សោះ​ចំពោះ​សុខភាព ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​កាត់​បន្ថយ​ការ​ឈឺចង្កេះ​ដោយ​ធម្មជាតិ សូម​អនុវត្ត​តាម​ទម្លាប់​ប្រចាំ​ថ្ងៃ​សាមញ្ញ​ទាំងនេះ ។

១-​ខ្នើយ
ខណៈ​ពេល​ដែល​អ្នក​គេង​នៅ​លើ​គ្រែ​យូរ សូម​ដាក់​ខ្នើយ​ពីក្រោម​ជង្គង់​របស់​អ្នក​។ ទម្លាប់​នេះ​នឹង​លើកជើង​របស់​អ្នក និង​កាត់​បន្ថយ​សម្ពាធ​នៅ​លើ​ចង្កេះ​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​គេង ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​នៅ​នឹង​ចង្កេះ ។

២-​សូម​គ្រប់គ្រង​ទម្ងន់​របស់​អ្នក
មូលហេតុ​ចំបង​នៃ​ការ​ឈឺចង្កេះ​អាច​ដោយសារ​ការ​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង ដោយសារ​ទម្ងន់​នៃ​រាង​កាយ​ផ្នែក​ខាងលើ​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​មក​លើ​ចង្កេះ ។ ដូច្នេះ​ចូរ​រក្សា​ទម្ងន់​ដែល​ល្អ​ចំពោះ​សុខភាព​ដោយ​ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​មួយ​ចំនួន​ដូច​ជា ការ​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព និង​ធ្វើ​លំ​ហាត់ប្រាណ ។

៣-​ទទួលទាន​ជាតិ​កាល់ស្យូម​បន្ថែម​ទៀត
ការ​ទទួលទាន​អាហារ​ដែល​សំបូរ​ជាតិ​កាល់ស្យូម​ដូច​ជា​ទឹកដោះគោ ស៊ុត ត្រី អាច​ជួយ​ពង្រឹង​ឆ្អឹងខ្នង​របស់​អ្នក ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ការ​ឈឺចាប់​នេះ ។

៤-​ពាក់​ស្បែកជើង​ឱ្យ​ត្រូវ​នឹង​ទំហំ​ជើង
សូម​ប្រាកដ​ថា​អ្នក​ជ្រើសរើស​ស្បែកជើង​ដែល​មាន​ទំហំ​ត្រូវ​នឹង​ជើង​របស់​អ្នក ធ្វើ​ឱ្យ​អ្នកមាន​ផាសុកភាព និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដើរ ។ ស្បែកជើង​កែង​ខ្ពស់ និង​ស្បែកជើង​ដែល​មិន​ត្រូវ​នឹង​ទំហំ​ជើង​អាច​បង្ក​ឱ្យ​មានការ​ចង្កេះ​ត្រឡប់​មក​វិញ ៕