ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះអត់មើលផ្លូវកោង ទាក់បង្កាន់ដៃស្ពាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​ទាក់​ដៃចង្កូត នឹង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​០៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១S-០០១៦ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពី​ពេទ្យ​រុ​ស្ស៊ី​ទៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ អ្នក​បើក​ម៉ូតូ​បាន​បន្ថែម​ល្បឿន​ឡើង​ស្ពាន លុះដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​កោង អ្នក​បើក​ម៉ូតូ​មិន​បើក​កោង​តាម​ផ្លូវ ក៏​ជ្រុល​ទៅ​ទាក់​ដៃចង្កូត នឹង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ និង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។

ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ក្រឡិត​ថ្នាំ​បន្តិចបន្តួច ។ ក្រោយ​ពេល​កើតហេតុ​នៅ​សល់​តែ​ម៉ូតូ​របស់​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ៕