ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្ដិ​នាង​ប្រ៊ី​ត​នី ស្ពៀ​រ តារាចម្រៀង​ប៉ុប​ដ៏​ល្បី

6 ឆ្នាំ មុន

នាង​ប្រ៊ី​ត​នី ស្ពៀ​រ តារាចម្រៀង​ប៉ុប​ដ៏​ល្បី​អាយុ​៣៥​ឆ្នាំ គឺជា​នារី​ក្នុង​មជ្ឈដ្ឋាន​ចម្រៀង​ប៉ុប​បាន​យូរ និង​ល្បី​ដល់​ពេល​បច្ចុប្បន្ន ។

នាង​ប្រ៊ី​ត​នី ស្ពៀ​រ ជា​តារាចម្រៀង​ប៉ុប​ចាប់ផ្ដើម​លេចធ្លោ​ក្នុង​

នាង​ប្រ៊ី​ត​នី ស្ពៀ​រ តារាចម្រៀង​ប៉ុប​ដ៏​ល្បី​អាយុ​៣៥​ឆ្នាំ គឺជា​នារី​ក្នុង​មជ្ឈដ្ឋាន​ចម្រៀង​ប៉ុប​បាន​យូរ និង​ល្បី​ដល់​ពេល​បច្ចុប្បន្ន ។

នាង​ប្រ៊ី​ត​នី ស្ពៀ​រ ជា​តារាចម្រៀង​ប៉ុប​ចាប់ផ្ដើម​លេចធ្លោ​ក្នុង​អំឡុង​ទស​វត្ស​៩០ ។ បទ​ចម្រៀង​ដំបូង​របស់​នាង គឺ​បទ​«Baby one more time» ជា​បទ​ដ៏​ល្បី​ធ្វើ​ឱ្យ​នាង​មាន​កេរ្ដិ៍​ល្បីល្បាញ​នៅ​លើ​ពិភពលោក ។

ប្រ៊ី​ត​នី ស្ពៀ​រ ពី​ដំបូង​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​«The Mickey Mouse Club» នៅ​ឆ្នាំ​១៩៩១ ក្នុង​ពេល​មាន​អាយុ​១១​ឆ្នាំ និង​បាន​ចុះហត្ថលេខា​ជា​សិល្ប​ការិនី​នៅ​ក្នុង​ក្រុម​«Jive Records» នា​ឆ្នាំ​១៩៩៧ ។

ក្រោយមក​ក្នុង​ឆ្នាំ​១៩៩៩ ប្រ៊ី​ត​នី ស្ពៀ​រ បាន​បញ្ចេញ​អាល់​ប៊ុ​ម​ច្រៀង​ដំបូង​លក់ដាច់​បំផុត ក្នុង​នោះ​មាន​បទ​Babyone More Time ។ ក្រោយមក​ទៀត​អាល់​ប៊ុ​ម​ចេញ​លក់​ជា​ច្រើន និង​សម្បូរ​ដោយ​បទ​ចម្រៀង​ពេញ​និយម​ពី​ទស្សនិកជន​នៅ​ទូ​ទាំង​ពិភពលោក ។

បច្ចុប្បន្ន​ប្រ៊ី​ត​នី ស្ពៀ​រ កំពុង​បង្ហាញ​មុខជា​ថ្មី​ក្នុង​កម្មវិធី​តន្ដ្រី​ទេសចរណ៍​នៅ​ជុំវិញ​ពិភពលោក​។ ជាក់ស្ដែង​នាង​កំពុង​ចូលរួម​កម្មវិធី​ដ៏​ធំ​ជា​លើក​ដំបូង​នៅ​ប្រទេស​ថៃ មានឈ្មោះ​«Britney Spears Live In Bangkok 2017» ៕