ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាដៃ​លោក​និស្សិតច្បាប់​ម្នាក់ ផ្អើលគេឯង​ទាំងយប់​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​ត្រូវគេស្គាល់​​ជា​និស្សិត​ច្បាប់​​ បាន​បើករថយន្ត​បោះពួយ​យ៉ាង​លឿនពេក ស្រាប់តែ​​រេ​​ចង្កូត​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​​កង់ និង​ធ្វើ​ឱ្យ​រថយន្ត​កៀប​ជាប់​ទៅ​មុខ​លែង​​រួច កើតឡើង​កាលពី​

រាជធានីភ្នំពេញ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​ត្រូវគេស្គាល់​​ជា​និស្សិត​ច្បាប់​​ បាន​បើករថយន្ត​បោះពួយ​យ៉ាង​លឿនពេក ស្រាប់តែ​​រេ​​ចង្កូត​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​​កង់ និង​ធ្វើ​ឱ្យ​រថយន្ត​កៀប​ជាប់​ទៅ​មុខ​លែង​​រួច កើតឡើង​កាលពី​វេលា​ម៉ោង​​១១​យប់​​ថ្ងៃ​ទី​០៦​ មិ​ថុនា​ ស្ថិតតាម​បណ្តោយ​ផ្លូវ​៥៩៨ ខាង​មុខបណ្ណាល័យ​សម្តេច​ហ៊ុន សែន​ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។

រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តាកូ​រ៉ូ​ឡា​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ២U-២០០៩ អ្នក​ជានិស្សិត​មិនត្រូវ​ស្គាល់ឈ្មោះទេ​ ។ ​ក្នុងហេតុ​ការណ៍នេះ សំណាងល្អ ដែលមិន​បណ្តាល​​ឱ្យមនុស្សរងគ្រោះថ្នាក់ទេ គ្រាន់​តែខ្ទេច​របាំងពុះចែកផ្លូវតែប៉ុណ្ណោះ ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​អ្នកបើកបរ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​ ។