ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ឈ្លក់ទឹកស្លា.ប់​ផ្អើល​អ្នកស្រុក​ទាំង​ព្រឹក

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ មានការ​ភ្ញាក់​មួយ​កើតឡើង​ទាំង​ព្រលឹម​អុរ បន្ទាប់​ពី​អ្នកស្រុក​ប្រទះ​ឃើញ

ខេត្តកោះកុង ៖ មានការ​ភ្ញាក់​មួយ​កើតឡើង​ទាំង​ព្រលឹម​អុរ បន្ទាប់​ពី​អ្នកស្រុក​ប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​មធុ​ន​១២៥​ធ្លាក់​ប្រឡាយ​ដួល​កៀប​ជាប់​ឈ្លក់ទឹក​ស្លាប់​គួរ​ឱ្យ​សង្វេគ​។​ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​7 មិថុនា នៅ​ភូមិ​លេខ​4 សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ  ខេត្តកោះកុង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ករណី​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ស្លាប់​នេះ​កើតឡើង​តាំងពី​ពេល​យប់​មក​ម្ល៉េះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង លុះ​ព្រឹក​ឡើង​ទើប​មាន​អ្នកស្រុក​ប្រទះ​ឃើញ​ក៏​មានការ​ភ្ញាក់ផ្អើល​មក​ចោមរោម​មើល និង​ទាក់ទង​ទៅ​សមត្ថកិច្ច​មក​ពិនិត្យ​សព​។

ទោះជា​យ៉ាងណា ករណី​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ស្លាប់​នេះ ក្រុម​ជំនាញ​មិន​ទាន់​ទម្លាយ​ឱ្យ​ដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ​ទេ តែបើ​តាម​មហាជន​សង្ស័យ​បណ្តាល​មក​ពី​ផឹក​ស្រវឹង​ច្រើន​ជាង​។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​បន្ត​នៅ​ក្រោយ ៕