ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យវាយប្លន់យកម៉ូតូ រងរបួសធ្ងន់ដាច់អណ្ដាត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ដួល​ក្នុង​ថ្លុកឈាម រង​របួស​សុស​ពេញ​ខ្លួន បាក់​ថ្គាម និង​ដាច់​អណ្ដាត​មិន​អាច​និយាយ​បាន សង្ស័យ​ថា​ជា​ករណី​វាយ​ប្លន់​យក​ម៉ូតូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​បណ្តោយ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សាក្សី​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា នៅ​ពេល​កើតហេតុ​គេ​បានឮ​សំឡេង ស្រែកហៅ​ឲ្យ​គេ​ជួយ និង​មានការ​ប្រតាយប្រតប់​គ្នា​មួយ​ប្រាវ ក្រោយមក​ក៏​ស្ងាត់​ទៅ​ឃើញ​បុរស​ម្នាក់​ដេក​ដួល​ក្នុង​ថ្លុកឈាម​រង​របួស​សុស​ពេញ​ខ្លួន ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ឃើញ​មាន​បំណែក​បាក់​ក្បាំង​ម៉ូតូ​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ ព្រមទាំង​ឈាម​នៅ​ជិត​ស្បែកជើង​ជន​រង​គ្រោះ ទើប​សមត្ថកិច្ច​សង្ស័យ​ថា ជា​ករណី​វាយ​ប្លន់​យក​ម៉ូតូ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក រស្មី តែ​ជន​រង​គ្រោះ រង​របួសធ្ងន់ និង​ដាច់​អណ្ដាត​ទៀត​ផង មិន​អាច​និយាយ​បាន​ទេ ។ ករណី​ខាងលើ​នេះ​លោក​មេ​ប៉ុស្តិ៍​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​វិញ ព្រោះ​កើតហេតុ​នៅ​ខណ្ឌ​សែន​សុខ ៕