ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! អូដ្ឋនេះ លេងកណ្តាលផ្លូវម៉ង អត់​ខ្វល់​នឹងអ្នក​​ដំណើរសោះ

6 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស​ផ្សាយ​ថា សត្វ​អូដ្ឋ​មួយគូ​ធ្វើ​ឱ្យ​អ្នកបើកបរ​នៅ​លើ​ដងផ្លូវ​មួយ​ខ្សែ​នៅ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ភ្ញាក់ផ្អើល ព្រោះ​ពួក​វា​ពាក់​គ្នា​នៅ​កណ្ដាលផ្លូវ ។

អ្នកទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ថតរូប​អូដ្ឋ​

«The Sun» របស់​អង់គ្លេស​ផ្សាយ​ថា សត្វ​អូដ្ឋ​មួយគូ​ធ្វើ​ឱ្យ​អ្នកបើកបរ​នៅ​លើ​ដងផ្លូវ​មួយ​ខ្សែ​នៅ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ភ្ញាក់ផ្អើល ព្រោះ​ពួក​វា​ពាក់​គ្នា​នៅ​កណ្ដាលផ្លូវ ។

អ្នកទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ថតរូប​អូដ្ឋ​ពាក់​គ្នា​នៅ​លើ​ដងផ្លូវ​«Sheikh Mohammed Zayed» ត​ភ្ជាប់​រវាង​ក្រុង​ឌូ​បៃ និង​អាស់​អាល់​ខៃ​ម៉ា ។ ខណៈនោះ​អ្នកបើកបរ​ត្រូវ​បន្ថយល្បឿន និង​ក្រឡេក​មើល​ដើម្បី​កុំឱ្យ​គ្រោះថ្នាក់​ដល់​ពួក​វា ។

យុវជន​អាយុ​២៥​ឆ្នាំ ពី​អៀរ​ឡង់​ខាងជើង ដែល​បាន​ថត​វី​ដេ​អូ​ឃ្លី​ប​និយាយ​ថា «​រូប​ខ្ញុំ​និង​មិត្ដភក្ដិ​៤​នាក់​ទៀត​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​ស្រាប់តែ​ឃើញ​អូដ្ឋ​២​ក្បាល​នោះ​ពាក់​គ្នា​នៅ​កណ្ដាលផ្លូវ គឺជា​រឿង​អច្ឆរិយ​មួយ​ដែល​ខ្ញុំ​ធ្លាប់​ប្រទះ​ឃើញ ខ្ញុំ​បាន​រស់នៅ​ទី​នេះ​អស់​រយៈពេល​២​ឆ្នាំ​ហើយ ចាត់​ទុក​ថា​ជា​ហេតុការណ៍​កម្រ​កើតឡើង ។

យើង​កំពុង​បើកបរ​រថយន្ដ​ចេញពី​ឌូ​បៃ ដើម្បី​ទៅ​ជប់លៀង​ហើយ​បានឃើញ​វា​កំពុង​រួមរ័ក​នៅ​លើ​ដងផ្លូវ​ដោយ​មាន​អូដ្ឋ​មួយ​ក្បាល​ឡើង​ជិះ​លើ​ខ្នង​អូដ្ឋ​មួយ​ក្បាល​ទៀត និង​មាន​រថយន្ដ​ជា​ច្រើន​គ្រឿង​បើក​គេច​ទៅ​កៀន​ផ្លូវ​» ។

ក្នុង​វី​ដេ​អូ​ឃ្លី​ប​ឮ​សំឡេង​អូដ្ឋ​ស្រែក​ឡើង​គ្រហឹម ដើម្បី​តបត​លើ​អ្នកបើកបរ​ដែល​ចុច​ស៊ី​ផ្លេ​រថយន្ដ​ដាក់​ពួក​វា​» ។

បុរស​ដែល​បន្ដ​ទៀត​ថា «​ចាត់​ទុក​ថា​ជា​រឿង​ដ៏​ល្អ​មួយ ចាប់តាំងពី​ខ្ញុំ​ផ្លាស់​មក​រស់នៅ​ទី​នេះ ។ ពួក​យើង​ក៏​បើក​ចេញពី​ចំណុច​កើតហេតុ ព្រោះ​មិនដឹង​ថា ពួក​វា​នៅ​ទី​នេះ​យូរ​ប៉ុនណា ? មាន​មនុស្ស​ជា​ច្រើន​ព្យាយាម​ចុច​ស៊ី​ផ្លេ​ដើម្បី​បណ្ដេញ​ពួក​វា​កំ​បុ​ង​រួមរ័ក​» ៕