ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ដំបូង​ដែល​ឈ្នះ​១.០០០​ដុល្លារ​ពី​បាលី​ប្ល៊ែ​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតិថិជន​៥​នាក់​ដំបូង​ដែល​មានសំណាង​ឈ្នះ​រង្វាន់​១.០០០​ដុល្លារ​ពី​ស្រា​បៀរ​ស្តោ​ត​បាលី​ប្ល៊ែ​ក គឺ​អ្នក​បាត់ដំបង កំពត និង​អ្នក​ភ្នំពេញ ។ ពិធី​ប្រគល់​រង្វាន់​ដល់​អតិថិជន​មាន​សំណាង​​ត្រូវ​បាន​រៀបចំ​ឡើង​នៅ

រាជធានី​ភ្នំពេញ ៖ អតិថិជន​៥​នាក់​ដំបូង​ដែល​មានសំណាង​ឈ្នះ​រង្វាន់​១.០០០​ដុល្លារ​ពី​ស្រា​បៀរ​ស្តោ​ត​បាលី​ប្ល៊ែ​ក គឺ​អ្នក​បាត់ដំបង កំពត និង​អ្នក​ភ្នំពេញ ។ ពិធី​ប្រគល់​រង្វាន់​ដល់​អតិថិជន​មាន​សំណាង​​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា នៅ​ខេត្តបាត់ដំបង និង​ថ្ងៃ​ទី​៦ ខែមិថុនា​នៅ​រាជធានី​ភ្នំពេញ ។

លោក ជា ផល្លា មក​ពី​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា ពេល​ខ្ញុំ​គាស់​ត្រូវ​ភ្លាម ខ្ញុំ​អត់​ចាប់អារម្មណ៍​ទេ លុះ​ព្រឹក​ឡើង​ទើប​ប្រមូល​ក្រវិល​កំប៉ុង​មក​មើល​ក៏​ឃើញ​១.០០០​ដុល្លារ ។ ភ្លាម​ៗ​នោះ​ខ្ញុំ​ក៏​រក​មើល​រង្វាន់​លើ​សំបក​កេស តែ​អត់​ឃើញ​មាន​រង្វាន់​១.០០០​ដុល្លារ ។ អត់​ច្បាស់​ក្នុង​ចិត្ត​ខ្ញុំ​ក៏​ទៅ​សួរ​ដេប៉ូ ទើប​ដឹង​ថា ខ្ញុំ​ពិតជា​ត្រូវ​រង្វាន់​១.០០០​ដុល្លារ​មែន ។

លោក ជីវ៉ា មក​ពី​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា លោក​តែង​ពិសា​ស្រា​បៀរ​ស្តោក​បាលី​ប្ល៊ែ​ក មួយ​ថ្ងៃ​ពីរ​កំប៉ុង រៀង​រាល់​ពេលបាយ​ថ្ងៃត្រង់ ដើម្បី​ប៉ូវ​កម្លាំង និង​ឲ្យ​ហូប​បាយ​បាន ។ ខ្ញុំ​ញុំ​ា​ស្រា​បៀរ​ច្រើន​ដែរ តែ​មិន​ដែល​ត្រូវ​រង្វាន់​ទេ ។ នេះ​ជា​លើក​ទី​១​ហើយ​ខ្ញុំ​ត្រូវ​រង្វាន់ បាលី​ប្ល៊ែ​ក ។

លោក ភៀក ម៉ៅ អតិថិជន​មានសំណាង​ម្នាក់​ទៀត​មក​ពី​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ពេល​ត្រូវ​រង្វាន់​នឹង ខ្ញុំ​ដូច​ស្រវឹង​តិច​ៗ ព្រោះ​ហូប​អស់​៥​កំប៉ុង​ហើយ គ្រាន់តែ​ឃើញ​១.០០០ ដុល្លារ​ភ្លាម ខ្ញុំ​ស្វាង​តែ​ម្តង ហើយ​នាំ​គ្នា​សប្បាយ​បន្ត​ទៀត ។

ស្រា​បៀរ​ស្តោ​បាលី​ប្ល៊ែ​ក ជា​ស្រា​បៀរ​គុណភាព​ខ្ពស់​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស ដែល ទទួល​បាន​វិញ្ញាបនបត្រ ISO ចំនួន​២ ពី​ចក្រភព​អង់គ្លេស ។ ក្រៅពី​ទឹកប្រាក់​១.០០០​ដុល្លារ ស្រា​បៀរ​ស្តោ​បាលី​ប្ល៊ែ​ក ក៏​ផ្តល់​រង្វាន់​ធំ​ដល់​អតិថិជន គឺ​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​ជា​ច្រើន​រង្វាន់​ទៀត​ផង​ដែរ ៕