ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់…! អាធំ​បុក​អា​តូចទាំងងងិត ខ្ទាតមនុស្ស​ពេញផ្លូវ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២ និង​៤០​នាទី​ចូល​ថ្ងៃ​ទី​០៧ មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​យ៉ាង​រន្ធត់ រវាង​រថយន្ត​ចំណុះ​៥​តោន​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​កើត ទៅ​លិច ។

យោង​តាម​របាយការណ៍​ថា រថយន្ត​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.​ស 5​តោន ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1495 បាន​ក្រឡាប់​នៅ​កន្លែង​កើតហេតុ ។ អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​បាន​រត់​បាត់ ដោយ​បើក​រេ​ចង្កូត​ចូល​ទៅ​ខាងស្ដាំ​បុក​ម៉ូតូ​សណ្តោង
រ៉ឺ​ម៉ក​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1G-8503 បើក​ដោយ​ឈ្មោះ​មិត្ត សា​មឿ​ន ភេទ​ប្រុស អាយុ​​​២៧​ឆ្នាំ (​ស្លាប់​ទាំង​មាន​ពាក់មួក​សុវត្ថិភាព​) មាន​ទីលំនៅ​ភូមិ​ក្រពើ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ និង​អ្នកដំណើរ​ម្នាក់​ទៀត ត្រូវ​ជា​ប្រពន្ធ​ឈ្មោះ​ហេង នាង អាយុ​២៥​ឆ្នាំ (​របួសធ្ងន់​) ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ប្រភព​បន្ត​ថា បច្ចុប្បន្ន​ទាំង​រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ​យក​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរ​ផ្លូវគោក​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះ​ស្រាយ​តាម​ច្បាប់ ។