ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ភូមិបាល​ម្នាក់​ត្រូវ​គេ​ចាក់​១​កាំបិត ពេល​ដឹក​ទៅ​ពេទ្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ មិថុនា ២០១៧ តាម​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ការិយាល័យ​ជំនាញ​នគរបាល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ

ខេត្តស្ទឹងត្រែង ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ មិថុនា ២០១៧ តាម​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ការិយាល័យ​ជំនាញ​នគរបាល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ប្រើ​អំពើ​ហិង្សា បណ្តាល​ឲ្យ​មរណភាព​ដល់​ជន​រង​គ្រោះ​។ ជ​សង្ស័យ​ឈ្មោះ ស៊ុន ដា​រា (​ប៉ន​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​កាំ​ង​តេ​ជោ ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ភូមិបាល​ក្រុង​ស្ទឹង​ត្រែង​។

ដើមចម​នៃ​រឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ មិថុនា ២០១៧ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ជនសង្ស័យ​បាន​ចាក់​ជន​រង​គ្រោះ នឹង​កាំបិត​ចិតបន្លែ ចំ​លើ​ដោះ​ផ្នែក​ខាងឆ្វេង នៅ​ក្នុង​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ដែល​មាន​ទំនាស់​គ្នា​។ ក្រោយ​ពី​ធ្វើ​សកម្មភាព ជនសង្ស័យ​បាន​ដឹក​ជន​រង​គ្រោះ​ដោយ​ម៉ូតូ​មួយ​គ្រឿង​ទៅ​កាន់​មន្ទីរពេទ្យ ក្នុង​គោលបំណង​យក​ទៅ​ព្យាបាល​របួស​។

នៅ​ពេល​ធ្វើ​ដំណើរ​ទាំង​យប់ ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​បណ្តាល​ឲ្យ​ស្លាប់​ជន​រង​គ្រោះ ចំណែក​ជនសង្ស័យ​របួសធ្ងន់​។ ពេល​ដឹង​ថា​រឿងហេតុ​កើតឡើង​ជាន់​គ្នា​យ៉ាង​ដូច្នេះ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ទៅ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៤ មិថុនា ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ​.​សង្កាត់ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕