ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ក្ដុកក្ដួល​បំផុត សម្ដេច​តេ​ជោ ហ៊ុន សែន រៀបរាប់​អំពី​លោក អ៊ិ​ត សេដ្ឋា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ ៨​យប់ ថ្ងៃ​ទី​៦ ឧសភា ២០១៧​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ ៨​យប់ ថ្ងៃ​ទី​៦ ឧសភា ២០១៧​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​មួយ ពាក់ព័ន្ធ​ទៅ​នឹង​សព លោក អ៊ិ​ត សេដ្ឋា ពិធីករ​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ទូរទស្សន៍ ស៊ី​ធី​អិន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ថា ៖

ក្មួយ អ៊ិ​ត សេដ្ឋា ពេល​នះ​រូប​កាយ​ក្មួយ​បាន​បាត់​ពី​ភព​ផែនដី​នេះ​រួច​ទៅ​ហើយ បន្សល់​ទុក​តែ​ការ​ស្តាយ ស្រណោះ​ពី​មនុស្ស​ជា​ច្រើន​ដែល​បាន​រាប់អាន​ក្មួយ​។ ប្រមាណ​២០​ឆ្នាំ​កន្លង​មកនេះ ទំនាក់ទំនង​រវាង​ក្មួយ​ជាមួយ​ពូ និង​មីង​ប្រៀប​ដូច​ឪពុក ម្តាយ និង​កូន​។ ពូ​នៅ​ចាំ​បាន​នូវ​អ្វី​ៗ​ដែល​ក្មួយ​បាន​រៀបរាប់​តាម​លិខិត តាម​ទូ​រស​ស័​ព្វ និង​ការ​ជួប​ក្មួយ​ផ្ទាល់​នៅផ្ទះ​ពូ នា​ឆ្នាំ​២០១៥​។ ពូ​នៅ​ចាំ​បាន​នូវ​សំណូមពរ ដែល​ក្មួយ​បាន​សុំ​មក​ពូ​ដើម្បី​កសាង​សាលារៀន​ដែល​ក្មួយ​ធ្លាប់​រៀន ម្តាយ​ក្មួយ​ធ្លាប់​បង្រៀន និង​កសាង​ទី​អារាម​នៅ​ភូមិកំណើត​របស់​ក្មួយ​។

ក្មួយ​ប្រុស ពេល​ក្មួយ​កំពុង​ត្រូវការ​សង្គ្រោះ និង​រហូត​ពេល​ក្មួយ​ចែក​ឋាន ពូ​កំពុង​ស្ថិត​ក្នុង​ពេលវេលា​រវល់ បំផុត​គឺ​ចំ​ថ្ងៃ​បោះ​ឆ្នោត​។ តែ​ទោះ​យ៉ាងណា​មីង​បាន​ធ្វើ​ទំនាក់​ទំនងជា​ប្រចាំ​ជាមួយ លោក ហ៊ុយ វណ្ណៈ ដើម្បី​បានដឹង​ពី​ស្ថានភាព​របស់​ក្មួយ​។ ការ​បាត់បង់​ក្មួយ ប្រៀប​ដូច​ជា​ការ​បាត់បង់​កូនប្រុស​ម្នាក់ ដែល​ពុក​និង​ម៉ែ​នឹង​រួមចំណែក​ជាមួយ​អ្នក​រាប់អាន​កូន ជួយ​ចិញ្ចឹម​បីបាច់​ចៅប្រុស ស្រី​ដែល​នៅ​កំព្រា​នោះ​ឡើយ​។ លាគ្នា​ពី​ឋាន​ខុស​គ្នា​ដោយ​ទឹកភ្នែក​ណា​កូនប្រុស​ពុក​៕