ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​លួច​ម៉ូតូ

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​សាន និង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ គង សុ​ភី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​សាន និង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ គង សុ​ភី និង​លោក​អនុសេនីយ៍ត្រី ថេ​ង អៀ​ប ចុះ​ទៅ​ចាប់់ខ្លួន​ដល់​ផ្ទះ​បី​បទ​លួច​ម៉ូតូ​។ ការ​ចុះ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូ​យ៉ា​ដាវ​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួ​នោះ​ឈ្មោះ សេវ ប្ល​ល ភេទ​ប្រុស ជនជាតិ​ទំពួន​អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។

សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​១​គ្រឿង និង​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​ចំនួន​ពី​គ្រឿង​ទៀត នៅ​ភូម​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។ ដែល​ជនសង្ស័យ​ខាងលើ​លួច​បាន​យក​ទៅ​លក់​ឱ្យឈ្មោះ ខ្លា​ន ថើ​ម ភេទ​ប្រុស ជនជាតិ​ទំពួន មួយ​គ្រឿង និង​ឈ្មោះ ពូ​យ ហៀ​ង ភេទ​ប្រុស ជនជាតិ​ទំពួន​មួយ​គ្រឿង​។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម៉ូតូ​ទាំង​ពីរ​គ្រឿ​មាន​ម្ចាស​រស់នៅ​ភូមិ​កិះ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី ម្ចាស់​ទី​១​ឈ្មោះ រ​ចំ ល្វែង ជនជាតិ​ទំពួន អាយុ​៣២​ឆ្នាំ ម៉ូតូ​ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ខ្មៅ បាន​បាត់​កាលពី​ថ្ងៃ​ទី​០៣ ខែមីនា​ឆ្នាំ​២០១៧​។

ម្ចាស់​ទី​២ ឈ្មោះ រ​ចំ យេ​ន ជនជាតិ​ទំពួន អាយុ​២៥​ឆ្នាំ ម៉ូតូ​ម៉ាក​វ៉េវ​ឆ្លាម ពណ៌​ក្រហម បាន​បាត់​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម៉ូតូ ហើយ​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕