ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ការ​ចាប់​អាវុធ​នៅ​ថៃ សង្ស័យ​ដឹក​ចេញពី​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៧​បាន​ថ្លែងប្រាប់ កោះសន្តិភាព​ថា លោក​បានឃើញ​ព័ត៌មាន​ដែល​ផ្សាយ​ពី​ការ​ឃាត់​រថយន្ត

រាជធានី​ភ្នំពេញ ៖ លោក ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៧​បាន​ថ្លែងប្រាប់ កោះសន្តិភាព​ថា លោក​បានឃើញ​ព័ត៌មាន​ដែល​ផ្សាយ​ពី​ការ​ឃាត់​រថយន្ត និង​កាំ​ភ្លើង​ជា​ច្រើន​ដើម​ក្នុង​ទឹក​ថៃ​។ លោក​ថា ករណី​នេះ​ក្រសួងការពារជាតិ​មិន​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ណាមួយ​ពី​ភាគី​ថៃ​នៅឡើយ​ទេ​។ លោក ឈុំ សុ​ជាតិ បាន​លើក​ឡើង​ថា ករណី​នេះ​កើតឡើង​នៅ​ក្នុង​ទឹកដី​គេ ករណី​នេះ​លោក​ថា គេ​គួរ​សម្រេច​តាម​ច្បាប់​របស់​ប្រទេស​គេ​។ នៅ​ពេល​ដែល​សួរ​ថា ក្រសួងការពារជាតិ​មានបាន​ទទួល​បាន​ព័ត៌មាន​ករណី​ដែល​មានការ​លើក​ឡើង​ថា គេ​សង្ស័យ​ថា អាវុធ​ទាំងនោះ​នាំ​តាម​ច្រករបៀង​ពី​ទឹកដី​កម្ពុជា​ដែរ​ឬទេ​។ លោក​បាន​ថ្លែង​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​នេះ​ទេ ហើយ​ក្រសួងការពារជាតិ​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​ទេ​ព្រោះ​នៅ​ក្នុង​ប្រទេស​របស់​គេ​។

ប្រភព​ព័ត៌មាន មិន​ផ្លូវការ​ពី​ខេត្តកោះកុង​បាន​លើក​ឡើង​ថា រថយន្ត​ដែល​ដឹក​អាវុធ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ មាន​ពាក់​ស្លាក​លេខ​ថៃ​មិនមែន​ស្លាក​លេខ​កម្ពុជា​ទេ​។ ក្នុង​នោះ​មាន​ជនសង្ស័យ​ជា​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​ទៅ​សាកសួរ​នោះ​រថយន្ត​របស់​គាត់​មិន​មាន​អាវុធ​ទេ​។ គួរ​បញ្ជាក់​ថា យោង​តាម​ព័ត៌មាន​មិន​ផ្លូវការ និង​មានការ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​លើក​ឡើង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឈាន​ដល់​ការ​ឃាត់ខ្លួន​នាយទាហាន​ថៃ​ម្នាក់ និង​បុរស​កម្ពុជា​ម្នាក់ ដកហូត​បាន​អាវុធ​មួយ​ចំនួន​ធំ​។ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ម្សិលមិញ ការ​សង្គ្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ធម្មតា​មួយ បាន​នាំ​ដល់​ការ​រក​ឃើញ​កាំភ្លើង​វែង​២៩​ដើម និង​កាំភ្លើងយន្ត​៤​ដើម ជាមួយនឹង​គ្រាប់បែក​ជា​ច្រើន​គ្រាប់​រួម​ទាំង​គ្រាប់កាំភ្លើង​រាប់​ពាន់​គ្រាប់​នៅ​ក្នុង​រថយន្ត​pickup របស់​នាយទាហាន​ទ័ពអាកាស​ម្នាក់ នៅ​ជិត​ព្រំដែន​កម្ពុជា​។

នាយទាហាន​ត្រូវ​បាន​ចាប់ខ្លួន​រីឯ​បុរស​កម្ពុជា​ម្នាក់​ដែល​បាន​បើក​កាត់​ច្រកព្រំដែន​សំដៅ​មក​កាន់​កន្លែង​កើតហេតុ​ក្នុង​រថយន្ត​មួ​យក​ត្រូវ​បាន​ចាប់ខ្លួន​សួរ​ចម្លើយ​។ ប្រភព​ដដែល​បាន​លើក​ឡើង​ថា​ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​ពេល​រថយន្ត​មួយ​បាំង​កន្លះ​ស្លាក​លេខ​ទាហាន​នេះ​បាន​រអិល​ធ្លាក់​ផ្លូវ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ក្នុង​ពេល​មេឃ​ភ្លៀង​។ ប្រជាជន​មូលដ្ឋាន និង​ទាហាន​នៅ​ជិត​នោះ​បាន​ប្រញាប់​ទៅ​ជួយ​អ្នក​បើក​ដែល​រង​របួសស្រាល​តែ​ពួក​គេ​បាន​ប្រទះ​ឃើញ​កាំភ្លើង​AK-47​ចំនួន​២៩​ដើម កាំភ្លើងយន្ត​៤​ដើម គ្រាប់​AK-47​ជាង​បួន​ពាន់​គ្រាប់ គ្រាប់​M79​ចំនួន​៥៣​គ្រាប់​ជាមួយ និង​កាំភ្លើង​បាញ់​។ ក្រោយ​ការ​សាកសួរ​នាយទាហាន​រូប​នេះ​មិន​បាន​សារភាព​ហើយ​អាជ្ញាធរ​នៅ​មិន​ទាន់​ដឹង​ថា​ត់​អាវុធ​ទាំងនេះ​ត្រូវ​ដឹក​ពី​ណា​ទៅ​ណា​ទេ​។ មេបញ្ជាការ​ទ័ព​ម៉ា​រី​ន នៅ​ខេត្ត​ត្រា​ត បាន​និយាយ​ថា ជន​កម្ពុជា​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក៏​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ហើយ​ថា​អាជ្ញាធរ​នៅ​បាងកក​នឹង​ធ្វើការ​ស៊ើបអង្កេត​លម្អិត​រឿង​នេះ​៕