ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមា​រា​ទម្ងន់​យក្ស​លើ​លោក ឥឡូវ​បាន​ស្រក​ហើយ

6 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កុមា​រា​ធ្ងន់​ជាងគេ​លើ​លោក បាន​ស្រក​អស់​៣១​គីឡូក្រាម ក្រោយ​ការ​វះកាត់​បង្រួម​ក្រពះ​។

កុមា​រា Arya Permana ដែល​នៅ Karawang កោះ​ជ្វា​ខាងលិច ប្រទេស

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កុមា​រា​ធ្ងន់​ជាងគេ​លើ​លោក បាន​ស្រក​អស់​៣១​គីឡូក្រាម ក្រោយ​ការ​វះកាត់​បង្រួម​ក្រពះ​។

កុមា​រា Arya Permana ដែល​នៅ Karawang កោះ​ជ្វា​ខាងលិច ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ទទួល​ការ​វះកាត់​បង្រួម​ក្រពះ ក្រោយ​ពេល​ដឹង​ថា បើ​មិន​ធ្វើ​ទេ គឺ​ស្លាប់​បាត់បង់​ជីវិត​។

កាលពី​ខែ​មុន ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​រូប​នេះ មាន​ទម្ងន់​ដល់​ទៅ​១៩០​គីឡូក្រាម ដែល​ស្មើនឹង​ទម្ងន់​របស់​ក្មេង​៦​នាក់​ចូល​គ្នា​។ ជាមួយនឹង​ទម្ងន់​ដ៏​ធ្ងន់ Arya មានការ​លំបាកលំបិន​យ៉ាង​ខ្លាំង ក្នុង​ការ​ដើរ​ម្តង​ៗ​។

ដោយសារ​តែ​កូន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ លោក Ade និង ប្រពន្ធ Rokayah Soemantri បាន​យក​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ Omni នាទី​ក្រុង Jakarta​។ ការ​វះកាត់​នោះ គឺ​ធ្វើ​ឡើង​ដោយ​កាត់​បង្រួម​ក្រពះ​របស់ Arya ឲ្យ​តូច​បន្តិច ដើម្បី​ឲ្យ​ឆាប់​ឆ្អែត និង​មិន​ងាយ​ឃ្លាន​។ គេ​រំពឹង​ថា ក្រោយ​ពេល​វះកាត់​មួយ​ឆ្នាំ Arya នឹង​ស្រក​បាន​៩៥​គីឡូក្រាម​។

តាម​សម្តី​របស់​ម្តាយ និង​ឪពុក​បាន​ឲ្យ​ដឹង​ថា កាល​មុន​ពេល​វះកាត់ Arya ញ៉ាំ​មួយ​ថ្ងៃ​៦​ពេល ហើយ​មួយ​ពេល​ៗ គឺ​សាច់​មាន់​កន្លះ​គីឡូក្រាម និង​បាយ​។

ដោយសារ​តែ​ទម្ងន់​ចេះ​តែ​កើន​មិន​ឈប់​ហ្នឹងហើយ ទើប​ធ្វើ​ឲ្យ Arya ងាយ​ហត់​នៅ​ពេល​ដើរ និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ៕