ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ថា​ការ​ឡោម​ព័ទ្ធ​ទីក្រុង​ម៉ែ​ល​ប៊​ន​ជា “​ការ​វាយប្រហារ​ភេរវកម្ម​”

6 ឆ្នាំ មុន

ទីក្រុង​ម៉ែ​ល​ប៊​ន ៖ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា​ប៉ូ​លី​សបាន​ចាត់​ទុក​ការ​ឡោម​ព័ទ្ធ​ក្នុង​ទីក្រុង​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ម៉ែ​ល​ប៊​ន​ថា​ជា “​អំពើ​ភេរវកម្ម​” បន្ទាប់​ពី​មានការ​អះអាង​ពី​ក្រុម ISIS ថា​មាន​ខ្មាន់កាំភ្លើង​ម្នាក់​ចូលរួម​ក្នុង​នោះ ។

ទីក្រុង​ម៉ែ​ល​ប៊​ន ៖ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា​ប៉ូ​លី​សបាន​ចាត់​ទុក​ការ​ឡោម​ព័ទ្ធ​ក្នុង​ទីក្រុង​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ម៉ែ​ល​ប៊​ន​ថា​ជា “​អំពើ​ភេរវកម្ម​” បន្ទាប់​ពី​មានការ​អះអាង​ពី​ក្រុម ISIS ថា​មាន​ខ្មាន់កាំភ្លើង​ម្នាក់​ចូលរួម​ក្នុង​នោះ ។

ប៉ូ​លី​សបាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា ការ​ឡោម​ព័ទ្ធ​នៅ​អគារ​ផ្ទះល្វែង​មួយ​នៅ​ជាយក្រុង​តំបន់ឆ្នេរ Brighton កាលពី​ថ្ងៃ​ច័ន្ទ​នេះ បាន​សម្លាប់​មនុស្ស​អស់​២​នាក់ ប៉ូ​លី​ស​៣​នាក់​ត្រូវ​បាន​រង​របួស ។ ប្រធាន​ប៉ូ​លី​ស​ស្នងការ​នៅ​រដ្ឋ Victoria លោក Graham Ashton បាន​មាន​ប្រសាសន៍​ថា មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ត្រង់​.​ក និង​ត្រចៀក ហើយនឹង​មន្ត្រី​ទាំង​ពីរ​ទៀត បាន​រង​របួស​នៅ​ត្រង់​ដៃ ប៉ុន្តែ​មិន​មានការ​គម្រាមកំហែង​ដល់​ជីវិត​ទេ ។ ប៉ូ​លី​សបាន​បាញ់​ខ្មាន់កាំភ្លើង​ស្លាប់​ម្នាក់ ដែល​មានឈ្មោះ​ថា Yacqub Khayre អាយុ​២៩​ឆ្នាំ ដែល​ជា​ជនជាតិ​អូស្ត្រាលី នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ពី​ខ្មាន់កាំភ្លើង​ម្នាក់​នោះ​ចាប់​ស្ត្រី​ម្នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅ​ក្នុង​អាគារ​មួយ នាទី​ក្រុង​ម៉ែ​ល​ប៊​ន ។ សំណាងល្អ​ដែរ ដែល​ស្ត្រី​ម្នាក់​នោះ​មិន​រង​របួស ។ ប៉ូ​លី​សបាន​បញ្ជាក់ អះអាង​ពី​ថ្ងៃ​អង្គា​រថា ខ្មាន់កាំភ្លើង Khayre បាន​បាញ់​បុរស​ជនជាតិ​ចិន​កើត​នៅ​អូស្ត្រាលី​ម្នាក់​ស្លាប់ នៅ​ក្នុង​អាគារ​មួយ ។ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង Canberra ថា ៖ “​ការ​វាយប្រហារ​ដោយ​ពួក​ភេរវកម្ម​ដោយ​ជនឧក្រិដ្ឋ​ម្នាក់​នេះ គឺ​ពិតជា​ទ​ង្វើ​ដ៏​កំសាក ។ វា​គឺជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ ហើយ​វា​បាន​ប្រាប់​ឲ្យ​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ប្រហែស​មិន​បាន ។​”

ប៉ូ​លី​ស​អូស្ត្រាលី​ក៏​បាន​ប្រាប់​ថា ពូក​គេ​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​លើ​ការ​ឡោម​ព័ទ្ធ​មួយ​នេះ ដែល​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទ​ង្វើ​ភេរវកម្ម បន្ទាប់​ពី​មានការ​អះអាង​ពី​ភ្នាក់ងារ​ភេរវកម្ម ISIS ។ ក្រុម​ភេរវកម្ម​បាន​ប្រាប់​ថា ការ​វាយប្រហារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយសារ​តែ​ប្រទេស​អូស្ត្រាលី​បាន​ចូល​ជា​សមាជិក​ជាមួយនឹង​ការ​ប្រយុទ្ធ​ប្រឆាំង ដែល​ដឹកនាំ​ដោយ​អា​មេ​រិ​ក ទៅ​នឹង​ក្រុម​ជ្រុលនិយម​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​អ៊ី​រ៉ា​ក់ ៕