ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​ពីក្រោយ​ការ​កោរសក់​របស់ Ronaldo បន្ទាប់​ពី​ឈ្នះ Champions League

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ពិភពលោក Cristiano Ronaldo

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​លំដាប់​ពិភពលោក Cristiano Ronaldo បាន​ផ្លាស់​ប្តូរ​ម៉ូ​ដ​សក់​របស់​ខ្លួន​ដោយ​ឈូស​សក់​របស់​ខ្លួន​ចោល ។ នេះ​មិនមែន​ធម្មតា​ទេ​ណា Fan គាត់​ទាំងអស់​គ្នា​!

និយាយ​ទៅ​តាំងពី​កីឡាករ​រូប​នេះ​ចូល​ក្នុង​ក្រុម Manchester United ជា​លើក​ដំបូង​មក​គេ​ឃើញ​គាត់​មិនសូវ​ជា​ដូរ​ម៉ូ​ដ​សក់​ប៉ុន្មាន​ទេ​ព្រោះថា សក់​របស់​គាត់​ហាក់បីដូចជា​ដដែល​ៗ ។ ពេល​ខ្លះទៅ​ក៏​លាប​ចាហួយ ពេល​ខ្លះ​ហា​យ​ឡាយ និង​ពេល​ខ្លះ​រួញ​ៗ ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ឈ្នះ​ការ​ប្រកួត Champions League លើ​ក្រុម​សេះបង្កង់ Juventus ជាមួយនឹង​លទ្ធផល 4-1 រួច​មក Ronaldo សម្រេចចិត្ត​ប្តូរ​ម៉ូ​ដ​សក់​ទាំងស្រុង ។ មាន​មនុស្ស​រាប់​លាន​នាក់​ប្រតិកម្ម​នៅ​ពេល​ឃើញ​រូប​របស់ CR7 ទៅ​ជា​គ្មាន​សក់​បែប​នេះ ។ មាន​អ្នកខ្លះ​ក៏​សរសើរ អ្នកខ្លះ​ទៀត​ក៏​បង្អាប់ ។ 

លោក​បាន​ផ្តល់​បទ​សម្ភាស​ទៅ​កាន់ Real Madrid TV ថា «​វា​ជា​ការ​សន្យា​មួយ​។ ខ្ញុំ​បាន​សន្យា​ថា​ប្រសិនបើ​យើង​ឈ្នះ​ពានរង្វាន់ Champions League ហើយ​ខ្ញុំ​បាន​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​មួយ​ដែល​ខ្ញុំ​នឹង​ធ្វើ​វា​បាន ។ ខ្ញុំ​នឹង​កោរសក់​ខ្លួនឯង​» ។ លោក​បាន​បន្ថែម​ថា »​ខ្ញុំ​តែងតែ​ព្យាយាម​ធ្វើ​ឱ្យ​ល្អ​បំផុត​សម្រាប់​ក្រុម​នេះ និង​អ្វី​គ្រប់យ៉ាង​ដែល​ល្អ​ៗ ។ ការ​ពិត​គឺថា​ចំនួន​នេះ​មិន​កុហក ។ អ្នក​តែងតែ​អាច​ពឹងពាក់​លើ​ខ្ញុំ​» ៕

ចង់​ដឹង​ម៉ូ​ដ​សក់​គាត់​យ៉ាងណា សូម​មើលរូប​ខាងក្រោម ហើយ​ឲ្យ​ជា​មតិយោបល់​!