ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេថា តើ​​លោក​អូ​បា​ម៉ា ទិញ​ផ្ទះ​នៅ​វ៉ា​ស៊ី​ន​តោនតម្លៃប៉ុន្មាន?

6 ឆ្នាំ មុន

AFP កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចំណាយ​ប្រាក់​ជាច្រើន​ទិញ​ភូមិ​គ្រឹះ​មួយ​នៅ​តំបន់​អភិជន «Kalorama» ក្រុង​វ៉ា​ស៊ី​ន​តោន ជា​ផ្ទះ​ដែល​ក្រុម​គ្រួសារ​របស់​លោក​ជួល​រស់នៅ​កាលពី​ខែមករា​កន្លង​មក ។

AFP កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចំណាយ​ប្រាក់​៨,១​លាន​ដុល្លារ​ទិញ​ភូមិ​គ្រឹះ​មួយ​នៅ​តំបន់​អភិជន «Kalorama» ក្រុង​វ៉ា​ស៊ី​ន​តោន ជា​ផ្ទះ​ដែល​ក្រុម​គ្រួសារ​របស់​លោក​ជួល​រស់នៅ​កាលពី​ខែមករា​កន្លង​មក ។

ភូមិ​គ្រឹះ​មាន​បន្ទប់​គេង​៨​និង​បន្ទប់ទឹក​ចំនួន​៩ ស្ថិត​នៅ​ក្បែរ​ផ្ទះ​របស់​នាង Ivanka Trump កូនស្រី​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ សហរដ្ឋអាមេរិក ។

លោក Kevin Lewis អ្នកនាំពាក្យ​របស់​លោក​អូ​បា​ម៉ា បាន​បញ្ជាក់​ប្រាប់​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ថា ដោយសារ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា ត្រូវ​ស្នាក់​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​យ៉ាងតិច​២​ឆ្នាំ​កន្លះ​ទៀត ទើប​សម្រេចចិត្ត​ទិញ​ផ្ទះ​នោះ​ប្រសើរ​ជាង​ជួល​ដែល​មាន​តម្លៃ​ខ្ពស់កប់ពពក ។

តំបន់ «Kalorama» នៅ​ឆ្ងាយ​ពី​វិមាន​ប្រធានាធិបតី​ប្រហែល​៣​គីឡូម៉ែត្រ ធ្លាប់​មាន​ប្រវត្តិ​ជា​កន្លែង​រស់នៅ​របស់​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​នាក់ និង​បុគ្គល​មាន​ឥទ្ធិពល​ក្នុង​មជ្ឈដ្ឋាន​អ្នកជំនួញ រួម​ទាំង​អតីត​ប្រធានាធិបតី​ជា​ច្រើន​នាក់​ទៀត ។

កន្លង​មក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី​មី​ឆែ​ល អូ​បា​ម៉ា បាន​ចំណាយពេល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជា​ច្រើន​ចាប់តាំងពី​ផុត​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២០ មក​រា ២០១៧​មក ៕