ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ពាក្យ​សម្ដីប្ដី​វាយ​ប្រពន្ធ​រហូត​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ជា​ប្តី ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​កាលពី​រសៀល ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ប្រើ​អំពើ​ហិ.ង្សា វាយ​ប្រពន្ធ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៥​រសៀល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​នឹង​ផ្ទះ ភូមិ​អណ្ដូង ឃុំ​លើក​ដែក ស្រុក​កោះធំ ក្រោយមក​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​មន្ទី​ពេទ្យ ។

ខេត្តកណ្ដាល ៖ បុរស​ជា​ប្តី ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​កាលពី​រសៀល ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា វាយ​ប្រពន្ធ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៥​រសៀល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​នឹង​ផ្ទះ ភូមិ​អណ្ដូង ឃុំ​លើក​ដែក ស្រុក​កោះធំ ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទី​ពេទ្យ ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ៖ ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ សុខ ខ្នើ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ គិ​ន ព្រីង ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​អណ្ដូង ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មេផ្ទះ ។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ជន​រង​គ្រោះ​គឺជា​មនុស្ស​ញៀន​ស្រា ដែល​តែងតែ​ផឹកស្រា​ជា​ប្រចាំ​ថ្ងៃ ។ នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រមាណ​០៥​រសៀល ជន​រង​គ្រោះជា​ប្រពន្ធ​បាន​កំពុង​ដាំទឹក​នៅ​លើ​ផ្ទះ ខណៈនោះ​ជនសង្ស័យ​ជា​ប្ដី​បាន​ត្រលប់​មក​ពី​ចំការ ដើរមក​ពី​ខាងក្រោយ​ផ្ទះ ក៏​បាន​ស្ដី​ឲ្យ​ជន​រង​គ្រោះ​ថា មួយ​ថ្ងៃ​ៗ​មិន​ចេះ​ធ្វើ​ការងារ​អ្វី​ទេ ពូកែ​ខាង​ផឹកស្រា​ស្រវឹង គ្មាន​ស្វាង ពេល​នោះ​អ្នក​ទាំង​ពីរ​ក៏​បាន​ទាក់​ពាក្យ​សម្ដី​គ្នា​យ៉ាង​ខ្លាំង ។ រួច​ជនសង្ស័យ​បាន​ចាប់ ទះកំផ្លៀង​ជន​រង​គ្រោះ​ចំនួន ៣​ដៃ និង​ដាល់​ត្រូវ​ច្រើន​ដៃ​ថែម​ទៀត បណ្ដាល​ឲ្យ​ដួល​ផ្កាប់មុខ​ទៅ​នឹង​ដី ។ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ព្យាយាម​រត់គេច​តែ​ត្រូវ​ជនសង្ស័យ​ស្ទាក់​ហៅ​ឲ្យ​ចូល​ផ្ទះ​វិញ រួច​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​សម្ងំ​និយាយ​ពី​នេះ​ពី​នោះ​តែ​ម្នាក់ឯង ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​បាន​ក្រោក​ឡើង​ប្រើ​ឲ្យ​កូន​ទៅ​ទិញ​បបរ​យក​មក​ហូប រួច​ហើយ​ក៏​ចូល​ដេក​វិញ​ទៅ ។ រហូត​ដល់​ម៉ោង​ប្រមាណ​០១​រសៀល​ថ្ងៃ​ដដែល ម្ដាយក្មេក​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​មើល និង​ដាស់​តែ​ជន​រង​គ្រោះ​ពុំ​ក្រោក ក៏​បាន​ស្រែក​ប្រាប់​អ្នក​ជិតខាង រួច​ក្រុម​គ្រួ​សារបាន​ហៅ​គ្រូពេទ្យ​មក​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​មាន​សភាព​ខ្សោយ​ខ្លាំង ។ គ្រូពេទ្យ​ក៏​បាន​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កោះធំ តែ​ពុំ​ទាន់​បាន​បញ្ជូន​ទៅ​ផង ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​តាម​ផ្លូវ ។ ក្រោយមក​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​លើក​ដែក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​បណ្ដាល​ឲ្យ​ស្លាប់ ពេល​នោះ​នគរបាល​ប៉ុស្ដិ៍​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ស្រុក ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​រង​របួស​ធ្ងន់ធ្ងរ ពី​ការ​ប្រើ​ហិង្សា​របស់​ប្ដី​ប្រាកដ​មែន ដោយ​សាកសព​មាន​ស្លាកស្នាម​ជាំ​ខ្មៅ​ខ្លាំង នៅ​លើ​ភ្នែក​ទាំង​សងខាង ស្នាម​បែក​មាត់ រលាត់​ខ្នង ។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​តែ​ម្ដង ។

បច្ចុប្បន្ន​ជនសង្ស័យ សុខ ខ្នើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បក​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕