ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ផ្កា​ខ្មោច »​មាន​ក្លិនស្អុយ​10​ឆ្នាំ​រីក​ម្ដង

6 ឆ្នាំ មុន

ចាត់​ទុក​ថា​ជា​ធម្មជាតិ​អច្ឆរិយ​មួយ គឺ​ផ្កា​«Titan Arum» ឬ​«​ផ្កា​ខ្មោច​»​រីក​ស្រស់​ប្រណិត​ព្រម​គ្នា​ចំនួន​២​ក្នុង​សួន​ព្រៃ​ព្រឹក្សា​នៅ​ស៊ី​កា​ហ្គោ សហរដ្ឋអាមេរិក ។ ផ្កា​ខ្មោច​ទាក់ទាញ​អ្នកទេសចរ​ច្រើន​ទៅ​ទស្សនា​ទោះបីជា

ចាត់​ទុក​ថា​ជា​ធម្មជាតិ​អច្ឆរិយ​មួយ គឺ​ផ្កា​«Titan Arum» ឬ​«​ផ្កា​ខ្មោច​»​រីក​ស្រស់​ប្រណិត​ព្រម​គ្នា​ចំនួន​២​ក្នុង​សួន​ព្រៃ​ព្រឹក្សា​នៅ​ស៊ី​កា​ហ្គោ សហរដ្ឋអាមេរិក ។ ផ្កា​ខ្មោច​ទាក់ទាញ​អ្នកទេសចរ​ច្រើន​ទៅ​ទស្សនា​ទោះបីជា​វា​មាន​ក្លិនស្អុយ​បំផុត​នៅ​លើ​ពិភពលោក​ក៏​ដោយ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នកទេសចរ​ជា​ច្រើន​ពាន់​នាក់​បាន​ទៅ​ទស្សនា​ផ្កា​ខ្មោច មាន​កម្ពស់​ប្រហែល​២​ម៉ែត្រ ។

ផ្កា​«Titan Arum» គេ​ច្រើន​ប្រទះ​ឃើញ​នៅ​ក្នុង​ដែន​ធម្មជាតិ​នៃ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ទោះបីជា​យ៉ាងណា​ក្តី​វា​អាច​នឹង​ហិនហោច​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដូច្នេះ​ហើយ​ទើប​សួន​ព្រៃ​ព្រឹក្សា​នៅ​លើ​ពិភពលោក​យកចិត្តទុកដាក់​ថែរក្សា​ពូជ​វា​ទុក ។

ផ្កា​ខ្មោច​ចេញ​ផ្កា​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​១០​ឆ្នាំ និង​មាន​ពេល​រីក​ត្រចង់​ព្រម​គ្នា​តែ​១​ថ្ងៃ ។ លោក​Greg Mueller​ប្រធាន​ក្រុម​អ្នក​វិទ្យា សាស្ត្រ​ប្រចាំ​ឧទ្យាន​ព្រៃ​ព្រឹក្សា​សុ​ី​កា​ហ្គោ និយាយ​ថា​«​ការ​ឃើញ​ផ្កា​ខ្មោច​រីក​ព្រម​គ្នា​ចំនួន​២​នេះ​គឺជា​ឱកាស​ដ៏​កម្រ​បំផុត​នៅ​លើ​ពិភពលោក​» ។

ឧទ្យាន​ព្រៃ​ព្រឹក្សា​ស៊ី​កា​ហ្គោ​ដ​បើក​ឱ្យ​ទស្សនាផ្កា​ខ្មោច​រហូត​ដល់​ថ្ងៃ​ទី​៨ មិថុនា ២០១៧ ដោយ​រំពឹង​ថា​មាន​អ្នកទេសចរ និង​អ្នក​ស្រឡាញ់​ផ្កា​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ជា​ច្រើន​ពាន់​នាក់ ទោះបីជា​វា​ចាប់ផ្តើម ស្វិត​ស្រពោន​ក៏​ដោយ ៕