ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ចោទ​លួច​លក់​ដី​វត្ត​និង​ដី​កប់ខ្មោច​ត្រូវ​ឡើង​ជ្រញ់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះ​ចៅអធិការ​វត្ត​គោក​បញ្ជាន់​មេ​ភូមិ​ចោម​ចៅ និង​សមាសភាព​គណៈកម្មការ​វត្ត​៨​នាក់​ត្រូវ​បាន

រាជធានី​ភ្នំពេញ ៖ ព្រះ​ចៅអធិការ​វត្ត​គោក​បញ្ជាន់​មេ​ភូមិ​ចោម​ចៅ និង​សមាសភាព​គណៈកម្មការ​វត្ត​៨​នាក់​ត្រូវ​បាន អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​ឃុបឃិត​គ្នា​លួច​លក់​ដី​ផ្លូវ​ចូល​វត្ត​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១៥០​ម៉ែត្រ​បាន​ទឹកប្រាក់​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​ដែល​ព្រះរាជអាជ្ញា​អម​តុលាការ​កោះហៅ​ឱ្យ​ចូលខ្លួន​រឿង​លួច​លក់​ដី​ផ្លូវ​ចូល​វត្ត​គោក​បញ្ជាន់​នេះ​មានឈ្មោះ ទី​១-​ព្រះ​ចៅអធិការ​វត្ត​គោក​បញ្ជាន់​ព្រះ​នាម សេង ថង​, ទី​២-​ឈ្មោះ ហ៊ុន សុខ​លី ភេទ​ប្រុស ជា​មេ​ភូមិ​ចោម​ចៅ​, ទី​៣ ឈ្មោះ មុ​យ ឆៃ​លី​ន ភេទ​ប្រុស​, ទី​៤-​ឈ្មោះ មុ​យ ប៉ាក ភេទ​ប្រុស​, ទី​៥-​ឈ្មោះ ទូច ទឹម ភេទ​ប្រុស​, ទី​៦-​ឈ្មោះ ឡុ​ង ហូ​យ ភេទ​ប្រុស​, ទី​៧-​ឈ្មោះ ទូច សា​រ៉ាត់ ភេទ​ប្រុស និង​ទី​៨-​ឈ្មោះ ចក់ ឆុ​ន ភេទ​ប្រុស ដែល​ង​៨​នាក់​នេះ​ជា​គណកម្មការ​វត្ត​គោក​បញ្ជាន់ ។ 

តាម​ដីកា​កោះហៅ​ឲ្យ​ជនសង្ស័យ​ទាំង​៨​នាក់​ចូលខ្លួន​ទៅ​កាន់​បន្ទប់​លោក ខៀវ ផល្លា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​នាំ​មក​នូវ​ឯកសារ​ដោះ​បន្ទុក​មួយ​ចំនួន​ផង បើសិនជា​មាន​ពាក់ព័ន្ធ និង​បណ្តឹង​ចោទប្រកាន់​របស់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​គោក​បញ្ជាន់​នោះ​ថា លួច​លក់​ដី​ផ្លូវ​ចូល​វត្ត ។ 

ករណី​នេះ​យោង​តាម​របាយការណ៍​ស៊ើបអង្កេត​របស់​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លង​ទៅ​មាន​មនុស្ស​ចំនួន​៨​នាក់​ដូច​មានឈ្មោះ​ខាងលើ​បាន​ឃុបឃិត​គ្នា​លួច​លក់​ទ្រព្យសម្បត្តិ​សមូហភាព​ដី​ផ្លូវ​ចូល​វត្ត​គោក​បញ្ជាន់ និង​ដី​ម៉ុង​ខ្មោច​ក្នុង​បរិវេណ​វត្ត​គោក​បញ្ជាន់​ស្ថិត​នៅ​ភូម​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ៕