ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​បន្ដ​ធ្លាក់​ចុះ ព្រោះ​សហរដ្ឋអាមេរិក​បូម​ប្រេង​បន្ថែម

6 ឆ្នាំ មុន

តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​១%​ទៅ​ទៀត​ក្នុង​ថ្ងៃ​សុក្រ ដែល​ជា​ការ​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា​អស់ពី​រស​ប្តា​ហ៍​មក​ហើយ ព្រោះតែ​មានការ​ព្រួយបារម្ភ​ថា ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដក​ប្រទេស​ចេញ

តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ច្រើន​ជាង​១%​ទៅ​ទៀត​ក្នុង​ថ្ងៃ​សុក្រ ដែល​ជា​ការ​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា​អស់ពី​រស​ប្តា​ហ៍​មក​ហើយ ព្រោះតែ​មានការ​ព្រួយបារម្ភ​ថា ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដក​ប្រទេស​ចេញពី​កិច្ចព្រមព្រៀង​បរិយាកាស​អន្តរជាតិ នឹង​ជំរុញ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក បង្ក​ឲ្យ​ការ​ផ្គត់ផ្គង់​លើសលប់​នៅ​តែ​កើត​មាន ។

អ្នកវិភាគ​ទីផ្សារ​ព្រួយបារម្ភ​ពី​ការ​កើនឡើង​នៃ​ផលិតកម្ម​ប្រេង​ឆៅ​ក្នុង​សហរដ្ឋអាមេរិក ដែល​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់ OPEC ក្នុង​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ដ៏​ច្រើន​លើសលប់​លើ​ទីផ្សារ ។

យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន Baker Hughes ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ប្រេង​សហរដ្ឋអាមេរិក​បាន​បន្ថែម​តំបន់​ប្រេង​ចំនួន​១១ ទៀត​ក្នុង​ស​ប្តា​ហ៍​នេះ ។

ការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ជា​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​បរិយាកាស បាន​បង្ក​ឲ្យ​មានការ​រិះគន់​ពី​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក និង​មនុស្ស​ជា​ច្រើន​ក្នុង​វិស័យ​ថាមពល ហើយ​ក៏​បង្កក្តី​បារម្ភ​ថា ផលិតកម្ម​ប្រេង​របស់​អា​មេ​រិ​ក​អាច​នឹង​កើនឡើង​បន្ថែម​ទៀត ។

លោក Stewart Glickman អ្នកវិភាគ​ផ្នែក​ថាមពល​ក្នុង CFRA និយាយ​ថា ៖ « លោក​ត្រាំ ដូច​ជា​កំពុង​តែ​លុប​បំបាត់​រាល់​ឧបសគ្គ ដែល​អាច​ហាមឃាត់​ដល់​ការ​លូតលាស់​នៃ​ប្រេង​ឆៅ ឬ​ឧស្ម័ន​ធម្មជាតិ » ។

កាលពី​ស​ប្តា​ហ៍​មុន ផលិតកម្ម​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ជិត​៥០​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​បើ​ធៀប​នឹង​ឆ្នាំ​មុន និង​កើន​ដល់​៩,៣៤​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ជា​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែសីហា ឆ្នាំ​២០១៥​មក ។

ផលិតកម្ម​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​គិត​ថា នឹង​បន្ត​កើនឡើង ខណៈ​រដ្ឋបាល​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋអាមេរិក​ព្យាករ​ថា ផលិតកម្ម​ប្រចាំឆ្នាំ​របស់​ប្រទេស​នេះ អាច​នឹង​ស្មើ​ប្រមាណ​១០​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​នា​ឆ្នាំ​ក្រោយ ៕