ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជន៣​នាក់ពាក់ព័ន្ធសារធាតុញៀន

6 ឆ្នាំ មុន

ខេត្តកណ្តាល​៖​នគរបាលស្រុកលើកដែកបានឃាត់ខ្លួនជន៣​នាក់​ កាលពី​វេលាម៉ោង៨​និង៥០​នាទីយប់ថ្ងៃទី៥​ខែមិថុនា​នៅផ្លូវលំក្នុងបរិវេណវត្ត​កំពង់ភ្នំក្នុង​ស្ថិតក្នុងភូមិអំពិលទឹក

  ខេត្តកណ្តាល​៖​នគរបាលស្រុកលើកដែកបានឃាត់ខ្លួនជន៣​នាក់​ កាលពី​វេលាម៉ោង៨​និង៥០​នាទីយប់ថ្ងៃទី៥​ខែមិថុនា​នៅផ្លូវលំក្នុងបរិវេណវត្ត​កំពង់ភ្នំក្នុង​ស្ថិតក្នុងភូមិអំពិលទឹក​ ឃុំកំពង់ភ្នំ ស្រុកលើកដែក ពាក់ព័ន្ធនឹង​ករណីរក្សាទុកសារធាតុញៀន​។

ជនទាំង៣​នាក់នេះមាន ១-​ឈ្មោះ រស់​រចនា ហៅបឿក ភេទប្រុស អាយុ​១៧​ឆ្នាំ ជាកម្មករ មានទីលំនៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ២-​ឈ្មោះ សែន រតនា ភេទប្រុស អាយុ២២​ឆ្នាំ ជា​អ្នកបើកបររថយន្ត មានទីលំនៅភូមិដៃបួន ឃុំជ្រៃវៀន និង៣​-ឈ្មោះ​ឌឹម សាមៃ ភេទប្រុស អាយុ២១​ឆ្នាំ ជាកសិករ មានទី​លំនៅ​ភូមិកោះ​ចំ​រើន​ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល​។

ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើការឆែកឆេរដកហូតបានដុំ​ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១​កញ្ចប់តូច ឧបករណ៍​ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួម​នឹងមធ្យោបាយធ្វើដំណើរគឺម៉ូតូមួយ​គ្រឿងម៉ាក​MSX៕