ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្ហើប​ឈ្មោះ​កីឡាករ​ក្នុង​ដួងចិត្ត​3​នាក់​តែ​មិនមែន Messi និង Ronaldo

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ក្រុម Barcelona បុរស​សង្ហា Neymar បាន​បង្ហើប​ឈ្មោះ​ខ្សែប្រយុទ្ធ​ជំនាន់​ថ្មី​ចំនួន​៣​រូប​ដែល​ខ្លួន​ចូល​ចិត្ត​ជាងគេ​ក្នុង​ពិភពលោក

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ក្រុម Barcelona បុរស​សង្ហា Neymar បាន​បង្ហើប​ឈ្មោះ​ខ្សែប្រយុទ្ធ​ជំនាន់​ថ្មី​ចំនួន​៣​រូប​ដែល​ខ្លួន​ចូល​ចិត្ត​ជាងគេ​ក្នុង​ពិភពលោក ប៉ុន្តែ​ក្នុង​ចំណោម​នោះ​គ្មាន​ឈ្មោះ  Lionel Messi និង Cristiano Ronaldo ទេ​ព្រោះ​ពួក​គេ​ជា​កីឡាករ​ជើង​ចាស់ ។ កីឡាករ​មាន​មន្ត​ស្នេហ៍​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​ប្រេ​ស៊ី​ល  Esporte Interativo ថា «​នា​ពេល​ជំនាន់​ថ្មី​នេះ ខ្ញុំបាទ​ចូល​ចិត្ត Antoine Griezmann ណាស់ រួម​ជាមួយនឹង Gabriel Jesus ផង​ដែរ​» ។

លោក​បាន​បន្ត​ថា «​ខ្ញុំ​ចូល​ចិត្ត​របៀប​លេង​របស់​ពួក​គេ​ណាស់ ព្រោះ​ខ្ញុំ​នឹង​ពួក​គេ​ធ្លាប់​លេង​ជាមួយ​គ្នា​នៅ Selecao ហើយ​ពួក​យើង​ធ្លាប់​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​មេដាយមាស Rio Olympic ដែរ ។ ពួក​គេ​គឺជា​កីឡាករ​រះ​ថ្មី​ដ៏​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​» ។ ជា​ចុង​ក្រោយ​គឹ​កីឡាករ Paulo Dybalaa មក​ពី​ក្រុម​សេះបង្កង់ Juventus  ដែល​ជា​កីឡាករ​នៅ​ក្នុង​ដួងចិត្ត​របស់ Neymar ។

Neymar បាន​ប្រាប់​ថា «​ខ្ញុំ​ចូល​ចិត្ត​កីឡាករ​រូប​នេះ ។ ប្រសិនជា​យើង​មិន​ខ្វល់​ពី​កីឡាករ​រូប​នេះ​ពេល​ប្រកួត​យើង​នឹង​ស៊យ​ធំ​ហើយ » ៕