ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ភាគី​ថៃ​មិន​ដោះ​លែងប្រជាពលរដ្ឋ​ គឺ​មិន​ឲ្យ​រថយន្ត​ថៃ​២៦​គ្រឿង​ដូច​គ្នា

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​សន្យា និង​ដោះ​លែង​ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់ នៅ​ថ្ងៃ​៧ មិថុនា ២០១៧ តែ​ប្រជាពលរដ្ឋ​ថា បើ​មិន​ដោះ​លែង​ប្រជាពលរដ្ឋ​គឺ​មិន​ដោះ​លែង​រថយន្ត​ថៃ​២៦​គ្រឿង​ដូច​គ្នា

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​សន្យា និង​ដោះ​លែង​ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់ នៅ​ថ្ងៃ​៧ មិថុនា ២០១៧ តែ​ប្រជាពលរដ្ឋ​ថា បើ​មិន​ដោះ​លែង​ប្រជាពលរដ្ឋ​គឺ​មិន​ដោះ​លែង​រថយន្ត​ថៃ​២៦​គ្រឿង​ដូច​គ្នា ឃាត់​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។ លោក​វរៈសេនីយ៍ទោ ឡុ​ង សំណាង មេបញ្ជាការ​នគរបាល​ព្រំដែន​គោក​លេខ​៨០៧ តំបន់​ព្រំដែន​បឹង​ត្រកួន បាន​ប្រាប់​ថា នៅ​ពេល​តម្រួត​ថៃ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់ កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុងស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ស្នាក់​នៅ​អន្តោប្រវេសន៍​ខុសច្បាប់​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​តម្រួត​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់​ហើយ បងប្អូន​ត្រូវជា​សាច់ញាតិ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ខឹងសម្បារ​នាំ​គ្នា​យក​រថយន្ត​៤​ទៅ​៥​គ្រឿង និង​លូ​បាន​បិទផ្លូវ​ឃាត់​រថយន្ត​ថៃ​ចំនួន​២៦​គ្រឿង ដែល​ដឹក​ដំឡូង​មី​មិន​ឲ្យ​ចូល​ទៅ​ថៃ​ដូច​គ្នា​។ ដោយ​ថ្នូរ​ឲ្យ​ដោះ​លែង​ប្រជាពលរដ្ឋ​១៣​នាក់​ដូច​គ្នា បើ​មិន​ដោះ​លែង​ទេ​រថយន្ត​ក៏​ត្រូវ​ទុក​រហូត​ដល់​ដោះ​លែង​។ លោក​វរៈសេនីយ៍ទោ ឡុ​ង សំណាង បាន​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត លោក​បាន​រួម​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​ជួប​ភាគី​ថៃ​៣​ទៅ​៤​លើក​មក​ហើយ​។

ដោយ​ភាគី​ថៃ​ថា ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​គឺ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​គ្រឿង​អេ​ឡិច​ទ្រូ​និក ថៃ​ដោយ​ខុសច្បាប់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​មានច្បាប់​បាន​ប្តឹង និង​ចុះ​បង្ក្រាប​ឃាត់​ពលករ​ខ្មែរ​ចំនួន​១៣​នាក់ ធ្វើការ​ក្នុង​ក្រុមហ៊ុន​រហូត​ពេល​នេះ​បាន​បញ្ជូន​ខេត្ត​ស្រះ​កែវ​ដោយ​រង់ចាំ​ការ​អនុវត្តន៍​តាម​ច្បាប់​ហើយ​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។ ប្រជាពលរដ្ឋ​ដែល​ត្រូវជា​សាច់ញាតិ​បាន​បញ្ជាក់​ថា បើ​ភាគី​ថៃ​មិន​ដោះ​លែង​ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់​ឲ្យ​ត្រឡប់​មក​វិញ​ទេ​គឺ​ប្រជាពលរដ្ឋ​មិន​ដោះ​លែង​រថយន្ត​ថៃ​ចំនួន​២៦​គ្រឿង​នេះ​ទៅ​វិញ​ដូច​គ្នា ព្រោះថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចាប់ខ្លួន​មិនមែន​អន្តោរ​ប្រវេសន៍​ខុសច្បាប់​ឡើយ​ទៅ​ធ្វើ​ដោយ​ទិញ​សំបុត្រ​ឆ្លង​ដែន​ម្នាក់​តំលៃ​១.០០០​រៀល​ហើយ​ទៅ​រក​ការងារ​ធ្វើ​តាម​បន្ទាត់​ព្រំដែន​ទៅ​ព្រឹក​វិល​ល្ងាច​៕