ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​រឿង​ប្រចណ្ឌ ប្ដី​យក​កាំបិត​ចាក់​ប្រពន្ធ ហើយ​ចាក់​ខ្លូ​ន​ឯង

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ករណី​ហិ.ង្សា​ក្នុង​គ្រួសារ​មួយ​បាន​ផ្ទុះ​ឡើង​រហូត​ឈាន​ដល់​ប្តី​ហ៊ាន​យក​កាំបិត​សាំង​គី​ម​ទៅ​ចាក់​ប្រពន្ធ​រួច​ចាក់​ខ្លួនឯង​តាម​ក្រោយ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់

ខេត្តកណ្តាល ៖ ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​ផ្ទុះ​ឡើង​រហូត​ឈាន​ដល់​ប្តី​ហ៊ាន​យក​កាំបិត​សាំង​គី​ម​ទៅ​ចាក់​ប្រពន្ធ​រួច​ចាក់​ខ្លួនឯង​តាម​ក្រោយ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​បរិវេណ​សាលា​បឋម​សិក្សា កំពង់ស្វាយ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ប្តី​ដែល​យក​កាំបិត​ចាក់​ប្រពន្ធ​ហើយ​ចាក់​ខ្លួនឯង​តាម​ក្រោយ​នោះ​ឈ្មោះ ដ​ន ភា​រិ​ន អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​បាន​របួស​២​កាំបិត​ចំពោះ​។ ចំណែក​ឈ្មោះ លឹ​ម សុខ​អេ​ង ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បាន​របួស​មួយ​កាំបិត​ចំពោះ​ដូច​គ្នា ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។

ប្រភព​និយាយ​ថា មុន​ពេល​កើតហេតុ​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​មាន​ជម្លោះផ្ទៃក្នុង​គ្រួសារ ហើយ​បាន​នាំ​គ្នា​មក​អង្គុយ​ឈ្លោះប្រកែក​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​កំពង់ស្វាយ ស្រាប់តែ​បន្ទាប់​មក​បុរស​ជា​ប្តី​បាន​យក​កាំបិត​សាំង​គី​មចាក់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​មួយ​កាំបិត​ចំពោះ​ហើយ​ក៏​បាន​យក​កាំបិត​ចាក់​ខ្លួនឯង​ចំនួន​ពីរ​កាំបិត​តាម​ក្រោយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​តែ​ម្តង​។ ករណី​នេះ​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ​ថា មក​ពី​អ្វី​នៅឡើយ​ទេ​។ ប៉ុន្តែ​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា​ជា​រឿង​ប្រចណ្ឌ​។ ទោះបី​យ៉ាងណា​ករណី​នេះ​នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕