ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ម៉្លេះ! កូន​គោ​នេះ ធ្វើឱ្យ​អ្នកស្រុក​ជឿ​ថា​ អាទិទេព​ចាប់ជាតិ

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​ភូមិ​មួយ​ក្នុង​ទីក្រុង​មូ​ហ្សា​ហ្វ​ហ្វា​ណា​ហ្គា ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា នាំ​គ្នា​គោរព​បូជា​ខ្មោច​កូន​គោ​ចម្លែក​មានមុខ​ស្រ​ដៀង​មនុស្ស ដើម្បី​

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នក​ភូមិ​មួយ​ក្នុង​ទីក្រុង​មូ​ហ្សា​ហ្វ​ហ្វា​ណា​ហ្គា ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា នាំ​គ្នា​គោរព​បូជា​ខ្មោច​កូន​គោ​ចម្លែក​មានមុខ​ស្រ​ដៀង​មនុស្ស ដើម្បី​សុំ​ពរ និង​លាភ​សំណាង​ព្រោះ​មាន​ជំនឿ​ថា ជា​ព្រះ​អាទិទេព​ចាប់ជាតិ ។

លោក​Raja Bhaiy Mishra អាយុ​៥៥​ឆ្នាំ និយាយ​ថា មេគោ​របស់​គាត់​ត្រូវ​បាន​សង្គ្រោះ​ពី​រោង​សត្ដឃាត​កាលពី​៦​ខែ​មុន ហើយ​ក្រោយមក​វា​ផ្ដល់​កំណើត​កូន​មានមុខមាត់​ចម្លែក​ខុស​ពី​កូន​គោ​ទូទៅ គឺ​មាន​ភ្នែក មុខ ច្រមុះ មាត់ និង​ត្រចៀក ស្រ​ដៀង​មនុស្ស ។

មាន​មនុស្ស​ជា​ច្រើន​បាន​ទៅ​មើល​ខ្មោច​កូន​គោ ហើយ​រៀបចំ​ពិធី​បូជា​រយៈពេល​៣​ថ្ងៃ ក្រោយមក​សង់​ចេតិយ​ទុក​ជាទី​សក្ការ ។

បណ្ដា​អ្នកស្រុក​មាន​ជំនឿ​ថា គោមួយ​ក្បាល​នោះ គឺ​១​ក្នុង​ចំណោម​២៤ ជា​អវតារ​របស់​ព្រះ​វិស្ណុ ។ លក្ខណៈ​របស់​វាស្រ​ដៀង​នឹង​រឿង​អវតារ ។

គ្រូពេទ្យ​សត្វ​ម្នាក់​យល់​ផ្សេង​ពី​អ្នកស្រុក​ថា កូន​គោ​នោះ​កើតមក​មាន​លក្ខណៈ​ខុស​ប្រក្រតី​របស់​ហ្សែ​ន ធ្វើ​ឱ្យ​វា​កើត​មាន​រាង​កាយ​ខុស​ពី​កូន​គោ​ធម្មតា ៕