ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់បែក​អ្នកគាំទ្រ Juventus ជាង​1000​នាក់​រត់​ជាន់​.​ក​គ្នា

6 ឆ្នាំ មុន

អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Turin ប្រទេស​អ៊ី​តា​លី​ដែល​ជា​កន្លែង​ដែល​អ្នកគាំទ្រ​ក្រុម Juventus

អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Turin ប្រទេស​អ៊ី​តា​លី​ដែល​ជា​កន្លែង​ដែល​អ្នកគាំទ្រ​ក្រុម Juventus ខណៈ​កំពុង​ទស្សនាការ​ប្រកួត​ផ្តាច់ព្រ័ត្រ Champions League បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រង​របួស​ប្រហែល​១​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា កន្លង​មកនេះ ។ ចំនួន​នេះ​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​តាម​រយៈ​ប៉ូលិស​នៅ​ប្រទេស​អ៊ី​តា​លី​។ គ្រាន់តែ​មានការ​ផ្ទុះ​កើតឡើង​ភ្លាម​ក្រុម​ហ្វូង​មនុស្ស​រាប់​ពាន់​នាក់​រត់​ជាន់​.​ក​គ្នា​ពេល​កំពុង​មើល​ការ​ប្រកួត​តាម​រយៈ​ផ្ទាំង​បញ្ចាំង ។

តាម Sky TG24 បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​៥​នាក់​របួស​ធ្ងន់ធ្ងរ​ដោយ​ក្នុង​នោះ​មាន​ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League ក្រុម Real Madrid ក្លាយជា​ជើងឯក​បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម Juventus ក្នុង​លទ្ធផល ៤-១ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ៕