ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ ភូ​ថង ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ខណៈ​រឿង សោ​ភ័​ណ្ឌ បាន​ត្រឹម​ស្មើ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​កែង​ឆេះ​ជង្គង់​ហោះ​ក្បាល​ពោះធំ អេ ភូ​ថង ដែល​បាន​ឡើង​ប្រកួត​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន កាលពី​យប់​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​កែង​ឆេះ​ជង្គង់​ហោះ​ក្បាល​ពោះធំ អេ ភូ​ថង ដែល​បាន​ឡើង​ប្រកួត​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន កាលពី​យប់​ថ្ងៃ​ទី​៤ មិថុនា កន្លង​មកនេះ បាន​យកឈ្នះ​កីឡាករ​ថៃ​ឈ្មោះ​Kannongsak Lak​ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​ត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ ខណៈ​កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​បាន​ត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ Super Chhai  ។

លោក អេ ភូ​ថង បាន​ប្រាប់​កោះសន្តិភាព​ថា ការ​ប្រកួត​លើក​នេះ​លោក​សប្បាយ​ចិត្តខ្លាំងណាស់​ដោយសារ​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​សេ្ន​ហា​កីឡាប្រដាល់ ព្រមទាំង​ទទួល​បានការ​ឧបត្ថម្ភ​ជា​ថវិកា​ទោះ​តិចក្ដី​ច្រើន​ក្ដី​ដើម្បី​យក​ទៅ​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

លោក សំណព្វ ប្រធាន​គ្រប់គ្រង​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​បានឱ្យ​ដឹង​ថា ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​ចូលរួម​ឧបត្ថម្ភនៅ​ក្នុង​ការ​ប្រកួត​នេះ​មិន​ទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នោះ​ទេ ព្រោះ​នៅ​រង់ចាំ​ក្រែង​មាន​អ្នក​ជួយ​ឧបត្ថម្ភ​បន្ត ប៉ុន្តែ​បើ​គិត​ត្រួស​ៗ​បាន​ប្រហែល​ជាង​២​ពាន់​ដុល្លារ​ហើយ ។ ចំណែក​ថវិកា​ទាំងអស់នេះ​ក៏​មិន​ទាន់​កំណត់​ថា​ត្រូវ​យក​ទៅ​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​ថ្ងៃ​ណា​ដែរ ។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​លោក អេ ភូ​ថង ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។លោក​ក៏​មាន​បំណង​ចង់ឱ្យ​កីឡាករ​ដែល​មានឈ្មោះ​ល្បី​ជា​ច្រើន​នាក់​ទៀត​ធ្វើ​បែប​នេះ​ដែរ ។ចំណែក រឿង សោ​ភ័​ណ្ឌ ទោះបី​បាន​ត្រឹមស្មើ​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ Super Chhai ក៏​បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ ដោយសារ​ភាគី​ទាំង​សងខាង​វាយ​គ្នា​មិន​ដក​ដៃ ។

រឿង សោ​ភ័​ណ្ឌ ដែល​ចាញ់​ប្រៀប​កម្ពស់​គូប្រកួត​បន្តិច​នោះ បាន​ព្យាយាម​វាយ​សម្រុក​តាំងពី​នៅ​ក្នុង​ទឹក​ទី​១​ម៉្លេះ ប៉ុន្តែ​រាល់​ការ​ចូល​វាយ​របស់​គេ​ត្រូវ​កីឡាករ​ថៃ​ទាត់​និង​ម៉ាត់សង​វិញ​យ៉ាង​ចាស់ដៃ ។ ការ​ប្រកួត​របស់ពួក​គេ​ចំណាយពេល​៥​ទឹក​ពេញ ប៉ុន្តែ​ការវាយ​ចូល​គ្នា​មាន​លក្ខណៈ​ប្រដំប្រសង​ទើប​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ស្មើគ្នាតែ​ម្ដង ។

វ័​ន្ត ថៃ​ដេ មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែ​តខេត្តបន្ទាយមានជ័យ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ទាំង​មិន​អស់ចិត្ត ។ នៅ​ទឹក​ទី​១​និង​ទី​២ វ័​ន្ត ថៃ​ដេ ហាក់បីដូចជា​មាន​ប្រៀប​ជាង​កីឡាករ​ថៃ ប៉ុន្តែ​កម្លាំង​របស់​គេ​បាន​ស្រុត​ចុះ​ជា​បន្តបន្ទាប់ ខណៈ​ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៤ និង​ទី​៥​ធ្វើ​ឱ្យ​កីឡាករ​ថៃ​មាន​ប្រៀប​ជាង​វិញ​រហូតឈ្នះ​ពិន្ទុ​តែ​ម្ដង ។ រីឯ​គូ​ចុង​ក្រោយ​កីឡាករ ហ៊ូ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន
យកឈ្នះ​ពិន្ទុ​កីឡាករ កែវ សក្ដា មក​ពី​ក្លិប​កងទ័ពជើងទឹក ៕