ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និយាយ​​លែង​ចេញ… ត្រូវ​ស្លា.ប់ទាំង​អត់ស្គាល់អត្តសញ្ញាណ​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​​បុក​​ស្លា.ប់យ៉ាងអាណោចអាធ័ម កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ​មិថុនា ស្ថិត​​​លើ​ផ្លូវជាតិ​លេខ​​៥ ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ ​ក្នុងភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​ដោយ​សារ​តែ​អ្នក​បើកបរ​​រថយន្ត​ខ្វះ​កា​ប្រុង​ប្រយ័ត្ន ពេល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រស​ទិស​គ្នា​។

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​​បុក​​ស្លាប់យ៉ាងអាណោចអាធ័ម កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ​មិថុនា ស្ថិត​​​លើ​ផ្លូវជាតិ​លេខ​​៥ ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ ​ក្នុងភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​ដោយ​សារ​តែ​អ្នក​បើកបរ​​រថយន្ត​ខ្វះ​កា​ប្រុង​ប្រយ័ត្ន ពេល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រស​ទិស​គ្នា​។ 

មន្ត្រី​កងរាជអាវុធហត្ថ​​ថា រថយន្ត​បង្ក​ម៉ាក​IZUSU ពាក់​ស្លាក​លេខ បាត់ដំបង​3A-1118 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ធឿ​ត សម័យ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​តា​ព្រូ​ច សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​ ​​​ត្រូវ​កម្លាំង​​​ឃាត់ខ្លួន​ភ្លាម​ៗ​​ ។ ​រីឯជនរងគ្រោះ​​ដែលស្លាប់ មិន​​ស្គាល់​អត្តសញ្ញាណទេ ដោយ​ជិះ​ម៉ូតូ​​បញ្ច្រាសជា​រថយន្ត​បង្ក​ ។

បើ​តាម​សាក្សី​​​ថា អ្នកបើក​​រថយន្ត​​ធ្វើ​​ដំណើរ​​ពី​ទិស​ខាងត្បូង​ទៅ​ខាងជើង ។ លុះដល់ចំណូច​ខាងលើដែល​ជា​ផ្លូវ​ប្រសព្វ​ជា​៤ ក៏​ជ្រុល​ចង្កូត​​ ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពេញទំហឹង​តែ​ម្ដង​ ។​