ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាពិបាកណាស់ រឿងកាម​​មនុស្ស​លោក… ​មិនថាប្រុស ឬស្រី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​រស់នៅ​មិន​ចុះសំរុង​នឹង​គ្នា ព្រមទាំង​នៅ​បែក​គ្នា​ជាមួយ​ប្តី ត្រូវ​បាន​ជាប់ចោទ​ថា លួច​នាំ​ប្រុស​សហាយ​ចូលដល់​បន្ទប់​រស់នៅ​របស់​ខ្លួន ស្រាប់តែ​ប្តី​មក​ទាន់ ខ្ទប់ទ្វារ​ជាប់​ចងខ្សែ​ពី​ក្រៅ ហើយ​បាន​ប្តឹង​ប៉ូ​លិស​ឱ្យ​ជួយ​អន្តរាគមន៍ និង​បង្ក​ឱ្យ​ភ្ញាក់​​ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៤ មិថុនា ស្ថិត​នៅ​ភូមិព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​រស់នៅ​មិន​ចុះសំរុង​នឹង​គ្នា ព្រមទាំង​នៅ​បែក​គ្នា​ជាមួយ​ប្តី ត្រូវ​បាន​ជាប់ចោទ​ថា លួច​នាំ​ប្រុស​សហាយ​ចូលដល់​បន្ទប់​រស់នៅ​របស់​ខ្លួន ស្រាប់តែ​ប្តី​មក​ទាន់ ខ្ទប់ទ្វារ​ជាប់​ចងខ្សែ​ពី​ក្រៅ ហើយ​បាន​ប្តឹង​ប៉ូ​លិស​ឱ្យ​ជួយ​អន្តរាគមន៍ និង​បង្ក​ឱ្យ​ភ្ញាក់​​ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៤ មិថុនា ស្ថិត​នៅ​ភូមិព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ជាប់ចោទ​ឈ្មោះ ហោ គន់​ធឿ​ន អាយុ​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ព្រៃ​ឥដ្ឋ ឃុំ​ពោធិ៍​អង្ក្រង ស្រុក​ប​សេដ្ឋ​ខេត្តកំពង់ស្ពឺ​។ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ អែ​ត ដូ​យ អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ ជា​មនុស្ស​ពិការ​ជើង​ឆ្វេង ស្នាក់​នៅ​ភូមិ​ប្រហារ ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិសាត់ មានស្រុក​កំណើត​​​នៅ​ភូមិ​កោះ​ម៉ាក​ប្រាំង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ចំណែក​បុរស​ជា​សហាយ​មានឈ្មោះ ម៉ាច ប៊ុ​ន​ធឿ​ន អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​មិន​ពិតប្រាកដ គឺ​ធ្វើការ​កន្លែង​ណា​ស្នាក់​នៅ​កន្លែង​នោះ ប​ច្ចប្ប​ន្ន​ស្នាក់​នៅ​ការដ្ឋាន​សំណង់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល ។តាម​ការ​រៀបរាប់​ពី​បុរស​ឈ្មោះ អែ​ត ដូ​យ ជា​ប្តី​បានឱ្យ​ដឹង​ថា ពួក​គាត់​បាន​រៀប​ការ ក្រាប​ក្បាល​សំពះ​ផ្ទឹម​មុខ​មេបា​ចាស់ទុំ​ជាមួយ​ប្រពន្ធ​រូប​នេះ​អស់​រយៈពេល​៨​ឆ្នាំ​កន្លង​មក​ហើយ និង​មានកូន​ចំនួន​៣​នាក់ ស្លាប់​២​នាក់ នៅ​រស់​កូនប្រុស​ម្នាក់​នៅ​ឯ​ស្រុក ។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា រហូត​មក​ដល់​អំឡុង​ឆ្នាំ​២០១៥ បាន​រស់នៅ​ដាច់​ដោយឡែក​ពី​គ្នា ព្រោះ​ប្រពន្ធ​សុំ​មក​ធ្វើ​ការងារ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ។ ចំណែក​គាត់​ជា​ប្តី​នៅ​មើលថែ​កូន និង​ផ្ទះ​នៅ​ឯ​ស្រុក​កំណើត ហើយ​ការ​រស់នៅ​សម្ព័ន្ធមេត្រី​ស្នេហា​រវាង​ប្តី​និង​ប្រពន្ធ ឈាន​ទៅ​រក​ភាព​សោះអង្គើយ​នឹង​គ្នា ទើប​ឆ្ពោះទៅ​រក​ការ​បែកបាក់ រកាំរ​កូស មិន​ចុះសម្រុង​គ្នា​ទេ ហើយ​ប្រពន្ធ​រកតែ​លេស​សុំ​លែង​លះ តែ​គាត់​ជា​ប្តី​មិន​ព្រម ក៏​អូស​បន្លាយ​ពេលវេលា​២​ឆ្នាំ​កន្លង​ផុត ទីបំផុត​គំនិត​ចង់​លែងលះ​ក៏​បាន​បែកធ្លាយ​។ ប្តី​រៀបរាប់​ទៀត​ថា បន្ទាប់​ពី​ប្អូនថ្លៃ​ប្រុស​ដែល​មាន​បន្ទប់​ជួល​ក្បែរ​ប្រពន្ធ​គាត់​បាន​ប្រាប់​ថា ប្រពន្ធ​គាត់​មាន​ប្រុស​ស្នេហ៍​ថ្មី និង​មក​ដេក​ជាមួយ​គ្នា​ដល់​ក្នុង​បន្ទប់​ជួល ដោយសារ​ការ​តូចចិត្ត​និង​ប្រពន្ធ​ផិតក្បត់​ដូច្នេះ គាត់​ក៏​បាន​ជួល​រថយន្ត​តាក់​ស៊ី ធ្វើ​ដំណើរ​ពី​ស្រុក​តាម​រកប្រពន្ធ​ដល់​ផ្ទះ​ស្នាក់​នៅ​។

បុរស​ជា​ប្តី​បន្ត​ទៀត​ថា គ្រាន់តែ​មក​ដល់​ផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ភ្លាម ក៏​បានដឹង​ថា ប្រពន្ធ​នាំ​សហា​យមក​ដេក​ដល់​ក្នុង​បន្ទប់​មែន ព្រមទាំង​ឃើញ​ជាក់​នឹង​ភ្នែក​ថា ពួក​គេ​ពិតជា​បាន​ងប់ងុល​និង​កិលេស​តណ្ហា គាត់​ក្តៅ​ចិត្តបាន​ចង​សោ​ទ្វារ​ពី​ខាងក្រៅ ហើយ​ទៅ​ប្តឹង​ប៉ូលិស​សុំ​ឱ្យ​ជួយ​អន្តរាគមន៍ ចាប់​ឃាត់​ប្រពន្ធ​និង​សហាយ នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។

ចំណែក​ស្ត្រី​ជា​ភរិយា​វិញបានឱ្យ​ដឹង​ថា ខ្លួន​រស់នៅ​មិន​ចុះសម្រុង​គ្នា​ជាមួយ​ប្តី​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ការ​រស់នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ទោះជា​ហៅ​ប្តី​ឱ្យ​ចូលខ្លួន​និយាយ​គ្នា​ដោះស្រាយ​រឿង​លែងលះ នៅ​ចំពោះ​មុខ​អាជ្ញាធរ ភូមិ​ឃុំ​ឯ​ស្រុក ក៏​ប្តី​មិន​សុខចិត្ត​ផ្តិត​លែងលះ​ដែរ ។ ស្ត្រី​ដដែល​បន្ត​ទៀត​ថា ស្នេហា​ជាមួយ​ប្រុស​ថ្មី​ផ្តើម​ចេញពី​ការ​លេងឆ្លង​ឆ្លើយ ឬ Chart ជាមួយ​បុរស​ឈ្មោះម៉ាច ប៊ុ​ន​ធឿ​ន ជា​កម្មករ​សំណង់ ទីបំផុត​ក៏​លង់​ស្នេហ៍ រហូត​ប្រគល់​បេះដូង​ឱ្យ​បុរស​ខាងលើ រួមមេត្រីអស់​រយៈពេល​ជាង​៤​ខែ​កន្លង​មក​ហើយ ខណៈ​ដែល​ខឹង​ប្តី​មិន​ផ្តិត​មេដៃ​លែងលះ ទើប​សម្រេចចិត្ត​បង្កើត​ស្នេហ៍​ថ្មី ។

នៅ​យប់​ថ្ងៃ​ទី​៣ មិថុនា ឆក់​ឱកាស អ្នក​ស្នាក់​នៅ​តាម​បន្ទប់​ជួល​ចាកចេញ​ទៅ​ស្រុក ចូលរួម​បោះ​ឆ្នោត​អស់ ស្ងាត់​តាម​បន្ទប់​ជួល​នាង​ក៏​ហៅ​ប្រុស​ស្នេហ៍​មក​ដេក​កំដរ ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ​ប្តី​មក​ទាន់​ស្រែក​ផ្អើល ប្តឹង​ប៉ូលិស​ឃាត់​នាំ​ចូល​ប៉ុស្តិ៍ប៉ូលីស ។រីឯ​ប្រុស​សហាយ​វិញ​បានឱ្យ​ដឹង​ថា គាត់​ជា​បុរស​ពោះម៉ាយ មានកូន​ប្រុស​២​នាក់ ប្រពន្ធ​លែងលះ​គ្នា​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ សព្វថ្ងៃ​ដើរ​ធ្វើ​ការងារ​ជា​កម្មករ​សំណង់ ហើយ​ខ្លួន​បាន​លេង​ហ្វេ​ស​ប៊ុ​ក ស្គាល់​សុំ​ស្នេហ៍​សុំ​ស្រឡាញ់​នាង ហើយ​ក៏​ដឹង​ដែរ​ថា ស្រី​ស្នេហ៍ ខ្លួន​មិន​ទាន់​លែងលះ​ប្តី​ដាច់ស្រេច តែ​ឃើញ​អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ នាង​នៅ​តែ​ម្នាក់ឯង ក៏​ដាច់​ចិត្ត​រើស​យក ស្រវាឱប​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ទាំង​បំពាន​ចិត្ត​ប្រុស​ដូច​គ្នា​តែ​ម្តង ។

នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល ភាគី​ទាំង​៣ លើក​ឡើង​អំណះអំណាង​ហេតុផល​រៀងខ្លួន ភាគី​ខាង​ប្រពន្ធ​ប្រកាន់​នូវ​ជំហរ​មួយ មិនយកប្តី​​ដែល​​មិន​ចេះ​ផ្តល់​សេចក្តីសុខ​ឱ្យ​នាង​ផង​ឈប់​យក​ហើយ ស៊ូ​ស្រវា​ចាប់​យក​បុរស​ក្រោយ​នេះ​វិញ ទោះជា​កម្មករ​សំណង់​មែនពិត តែ​ចេះ​ថ្ម​ម​ចិត្ត ផ្តល់​ភាព​ស្រណុក​កាយ សប្បាយ​អារម្មណ៍​ជាង​លោក​ប្តី ។ ចំណែក​ជំហរ​ភាគី​ខាង​ប្តី​វិញ ខ្លួន​សុខចិត្ត​លែងលះ ព្រោះ​អ្វី​ដែល​ឃើញ​​ជាក់​នឹង​ភ្នែក ប្រុស​ផ្សេង​មក​បៀតបៀន​លើ​រាង​កាយ​ប្រពន្ធ​ខ្លួន​ខ្ទេចខ្ទី​អស់ហើយ​នោះ គឺ​សុំ​តែ​ម្យ៉ាង យក​លុយ​ជាង​៦​ពាន់​ដុល្លារ ដែល​ប្រពន្ធ​យក​មក សុំ​ទាមទារ​យក​មក​វិញ ទុក​សម្រាប់​ចិញ្ចឹម​កូន​ទើប​រួចខ្លួន ជា​ថ្នូរ​ប្រគល់​ប្រពន្ធ​ទៅ​ឱ្យ​អ្នក​ផ្សេង ។ ចំណែក​ប្រុស​ស្នេហ៍ បាន​ស្តែង​ឱ្យ​ឃើញ​ថា អ្វី​ជា​ទ​ង្វើ​រដែ​ល​ខ្លួន​បាន​ប្រព្រឹត្ត ខ្លួន​ជា​អ្នក​ទទួលខុសត្រូវ ហើយ​ស្ត្រី​ខាងលើ​ក៏​ប្តូរផ្តាច់​សុខចិត្ត​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ដែរ ។

ចំណែក​នគរបាល​បានឱ្យ​ដឹង​ថា​ករណី​ខាងលើ ថ្វីបើ​ក្រោយ​ផ្ទុះ​រឿង​ប្រពន្ធ​ផិត​លួច​មានសហាយ​ប្តឹងផ្តល់​គ្នា ទោះជា​ភាគី​ខាង​ប្តី​ទាម​ទារ​យក​លុយ​ជាង​៦​ពាន់​ដុល្លា ជា​ថ្នូរ​នឹង​ប្រគល់​ប្រពន្ធ​ទៅ​ឱ្យ​អ្នក​ផ្សេង បញ្ចប់រឿង​ក៏​ដោយនៅ​តែ​ដោះស្រាយ​មិន​ចេញ ខណៈ​ដែល​ភាគី​ខាង​ស្រី​គ្មាន​លុយ​ប្រគល់​ឱ្យ​ប្តី​តាម​ការ​ទាមទារ​ទេ មាន​តែ​ដោះ​គ្រឿង​អ​ល័​ង្កា​អស់ពី​ខ្លួន សរុប​ជា​ទឹកប្រាក់​ជាង​២០០​ដុល្លារ នៅ​តែ​មិន​គ្រប់ ទើប​និយាយ​មិន​ត្រូវ​គ្នា ។ ទីបំផុត​នគរបាល​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ប្រពន្ធ និង​សហាយ​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ដោះស្រាយ​បន្ត ៕