ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដំណើរ​ពេល​យប់​សូម​ចំណាំ​ទីតាំង​ប៉ះ​កង់​ម៉ូតូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កន្លែង​ប៉ះ​កង់​ម៉ូតូ​ពេល​ថ្ងៃ​មាន​ច្រើន​កន្លែង​ងាយ​រក ប៉ុន្តែ​ពេល​យប់​វិញ​មិនសូវ​មាន​ទេ ។ អ្នក​ធ្វើ​ដំណើរ​ពេល​យប់​តែងតែ​បារម្ភ​ខ្លាច​ចៃដន្យ​បែក​កង់​ម៉ូតូ​ពិតជា​ពិបាក​ខ្លាំង​ណាស់ ។ តើ​នៅ​ភ្នំពេញ​មាន​កន្លែង​ប៉ះ​កង់​ម៉ូតូ​ពេល​យប់​នៅ​ទីណា​ខ្លះ ?

រាជធានី​ភ្នំពេញ ៖ កន្លែង​ប៉ះ​កង់​ម៉ូតូ​ពេល​ថ្ងៃ​មាន​ច្រើន​កន្លែង​ងាយ​រក ប៉ុន្តែ​ពេល​យប់​វិញ​មិនសូវ​មាន​ទេ ។ អ្នក​ធ្វើ​ដំណើរ​ពេល​យប់​តែងតែ​បារម្ភ​ខ្លាច​ចៃដន្យ​បែក​កង់​ម៉ូតូ​ពិតជា​ពិបាក​ខ្លាំង​ណាស់ ។ តើ​នៅ​ភ្នំពេញ​មាន​កន្លែង​ប៉ះ​កង់​ម៉ូតូ​ពេល​យប់​នៅ​ទីណា​ខ្លះ ?

ទីតាំង​នៅ​តាម​ចិញ្ចើម​ផ្លូវ​សម្រាប់​មុខរបរ​ប៉ះ​កង់​ម៉ូតូ​នា​ពេល​យប់​មាន​ដូច​ជា នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្បែរ​ផ្សារ​សុ​វ​ណ្ណា​, ស្តុ​ប​អូរ​បែក​ក្អម​, មុខ​អាកាសយានដ្ឋាន​ពោធិ​តុង​, ខាងក្រោយ​ផ្សារ​រាត្រី ក្បែរ​ផ្សារ​ចាស់​, កាច់ជ្រុង​ជាប់​របង​វិទ្យាល័យ​សន្ធរ​ម៉ុ​ុ​ក​, ក្រោម​ស្ពាន​អាកាស​៧​មក​រា និង​ក្បែរ​របង​វត្ត​ទួល​ទំពូង​ជាដើម ។

បុរស​ឈ្មោះ​អ៊ឹម ឃុន ដែល​ចាប់​មុខរបរ​ប៉ះ​អ៊ុត​កង់​ម៉ូតូ​និង​ប្តូរ​ប្រេងម៉ាស៊ីន​អស់​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ​ទាំង​ថ្ងៃ​និង​យប់​នៅ​ក្បែរ​របង​វត្ត​ទួល​ទំពូង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា របរ​នេះ​ជា​មុខរបរ​អាយុជីវិត​របស់​គាត់​តាំងពី​នៅ​ពេញកម្លាំង​រហូត​ដល់​វ័យចាស់​។ គាត់​បាន​បង្រៀន​ឲ្យ​កូនប្រុស​ចេះ​ជំនាញ​ដូច​គាត់​ដែរ​។

ការងារ​របស់​គាត់​ត្រូវ​បែងចែក​ជា​ពីរ​វេន ដោយពេល​យប់​ទុក​ឲ្យ​កូនប្រុស​ជា​អ្នក​រ៉ាប់​រ៉​ងរ​ហូត​ដល់​ម៉ោង​១០​យប់​ទៅ​១១​យប់ ។ ចំណែក​ពេល​ថ្ងៃ​គាត់​ជា​អ្នក​ធ្វើ តែ​ពេល​ខ្លះ​កូនចៅ​មក​ជួយ​ដែរ ។
មុខរបរ​នេះ​លោក​អុ​ឹ​ម ឃុន រក​ប្រាក់​ចំណូល​បាន​តាម​ការងារ​ជាក់ស្តែង បើ​មាន​អ្នក​មក​ធ្វើ​ច្រើន​ចំណូល​បាន​ច្រើន បើ​តិច​ចំណូល​តិច​ដែរ​។ ជា​មធ្យម​បាន​កម្រៃ​ក្នុង​មួយ​ថ្ងៃ​ពី​៥​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល ។ ជា​ពិសេស​ប្រាក់​បាន​ច្រើន​ពេល​មេឃ​ភ្លៀង​ទឹក​លិច​ផ្លូវ​បណ្តាល​ឱ្យ​ម៉ូតូ​ចូល​ទឹក​រលត់​ម៉ាស៊ីន ដូច្នេះ​ត្រូវ​ប្តូរ​ប្រេងម៉ាស៊ីន ។

លោក​អ៊ឹ​ម ឃុន និយាយ​ថា «​អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​ខ្លាច​គេ​មិន​ឲ្យ​រកស៊ី ព្រោះថា​ប៉ះពាល់​ដល់​ចិញ្ចើមថ្នល់​គេ បើ​ថា​ពិបាក​អត់​ភ្ញៀវ​មិន​សំខាន់​នោះ​ទេ តែ​សំខាន់​រឿង​សណ្តាប់ធ្នាប់​ប៉ុណ្ណោះ​។ ចំពោះ​ការ​រកស៊ី​ពេល​យប់ កូនប្រុស​របស់ខ្ញុំ​ប៉ះ​តែ​ក្នុង​តម្លៃ​ដូច​ពេល​ថ្ងៃ​អីុ​ចឹ​ង​ដែរ បើ​ថ្ងៃ​យក​ប៉ុនណា យប់​ឡើង​យើង​យក​តម្លៃ​ប៉ុណ្ណឹង​ដូច​គ្នា មិន​កេង ឬ​គិត​ថា​យប់​រកស៊ី​យ៉ាប់​ជាង​ថ្ងៃ គឺ​មិន​គិត​បែប​នេះ​ឡើយ ។
ជា​ពិសេស​ខ្ញុំ​បារម្ភ​តែ​រឿង​ចរាចរណ៍ អ្នក​ស្រវឹង​ជិះឡាន ម៉ូតូ​គេ​ជិះ​ប្រដេញ​គ្នា លឿន​ៗ​ណាស់ ដោយពេល​ខ្លះ​ឃើញ​ម៉ូតូ​ប៉ះ​គ្នា​ដួល​បែក​មុខមាត់ ឡាន​ខ្លះ​ទៀត​បុក​គេ ឬ​រេ​ចង្កូត​ឆ្វេង​ស្តាំ​ប្រថុយ​នឹង​គ្រោះថ្នាក់​ច្រើន​» ។

បើ​ទោះជា​យ៉ាងណា​ក្តី បុរស​អឹុម ឃុន និង​កូន​មិន​ចង់​បោះបង់​របរ​ប៉ះ​អ៊ុត​កង់​ម៉ូតូ​ទេ គឺ​នៅ​តែ​តស៊ូ​នឹង​របរ​នេះ​ព្រោះ​អាច​ចិញ្ចឹម​កូនចៅ​បាន​រៀនសូត្រ និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ៕