ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោឆ្លើយតបនឹងការលើកឡើងនូវពាក្យមិនត្រឹមត្រូវ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់ពីគណបក្សប្រឆំាងអះអាងថាគណបក្សខ្លួនកើនសំឡេង ហើយនឹង​​ឈានដល់ដឹកនំារាជ​​រដ្ឋាភិបាលនៅពេល

  រាជធានីភ្នំពេញ ៖ បន្ទាប់ពីគណបក្សប្រឆំាងអះអាងថាគណបក្សខ្លួនកើនសំឡេង ហើយនឹង​​ឈានដល់ដឹកនំារាជ​​រដ្ឋាភិបាលនៅពេលបោះឆ្នោតឆ្នាំ២០១៨នោះ សម្តេច តេជោ ហ៊ុន សែន នា​​យករដ្ឋមន្ត្រីបានលើកឡើងថា ការបោះឆ្នោតឃុំ សង្កាត់នេះ គណបក្ស​ប្រជាជន​កម្ពុជា​​​​បាន​កើ​​​​នសំឡេងជាង៣០ម៉ឺនសំឡេង ។ 

សម្តេច តេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៥ មិ​ថុ​នា​ថា​ ​យ​​ប់មិញមានមនុស្សមួយក្រុម​​ចេញមកអះអាងថា គណបក្ស​ប្រជាជនចាញ់ឆ្នោត។ នេះ​ពិត​​ជា​​​​​​ម​​​នុស្សស្គាល់ត្រឹមដើមឈើ តែមិនស្គាល់ព្រៃទាំងមូលមែន។

​សម្តេចបានសរសេរថាតាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត6.743.329 សំឡេង ​គ​​ណបក្សប្រជាជនទទួលបានចំនួន 3.529.400សំឡេង ស្មើ51,39% កើនឡើងជាង ៣០ម៉ឺ​ន​សំឡេ​​ង​​​ប្រៀ​ប​នឹង​កា​រ​បោះឆ្នោតឆ្នាំ២០១៣។ សង្ឃឹមថាក្រុមបក្សទាំង​នោះនឹង​ចេះបូ​ក​​លេ​​​​​ខខ្លួ​នឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភា​​ដែ​លអា​ចបញ្ជាក់ច្បាស់រួចទៅហើ​យ​ថា​ ​​គ​ណ​បក្សប្រជាជន នឹងនៅតែជាគណបក្សមានសំឡេងភាគច្រើនក្នុងសភា និងដឹកនាំរា​ជ​រដ្ឋា​​ភិ​​​​បា​លបន្តទៀត។ សំឡេងឆ្នោត ឆ្នាំ២០១៨ នឹងមិនខុសគ្នាជាមួយសំឡេ​ង​ឆ្នោត​នៅពេ​ល​នេះ​ប៉ុន្មា​​​នទេ​​ ។

​សូមជម្រាបថា ការលើកឡើងរបស់ស​ម្តេ​ចតេ​ជោ​ ហ៊ុន ​សែន បន្ទាប់ពីលោក យឹម សុវណ្ណ​ អ្ន​​​ក​នំាពាក្យ គណបក្សសង្គ្រោះជា​តិបានលើកឡើងក្នុងសន្និសីទសារព័ត៌មាន​មួ​យនៅ​ស្នា​ក់​​​​កា​រ​​គ​ណបក្ស  កាលពីយប់ថ្ងៃទី៤ មិថុនាកន្លងមក​ថាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ស​ង្កា​​ត់​​អាណត្តិទី៤  គណបក្សសង្គ្រោះជាតិទទួលបានសំឡេង៤៦% ពីការ​បោះឆ្នោ​ត​នៅ​ទូ​ទំាង​​ប្រ​​​ទេ​ស​   ហើយនៅឆ្នាំ២០១៨  គណបក្សសង្គ្រោះជាតិនឹងទទួលបានសំឡេង៦០% ៕