ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ តើអាហារ​ណា​ខ្លះ​ជួយ​ប្រឆាំង​ការ​ច្រាល​ទឹក​អា​ស៊ីត?

6 ឆ្នាំ មុន

ការ​ច្រាល​អាស៊ីត​ក្នុង​ក្រពះ​គឺជា​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ​ដែល​ជាតិ​អាស៊ីត​ត្រូវ​បាន​ផលិត​លើស​កំណត់​ក្នុង​ក្រពះ បង្ក​ឱ្យ​មាន​បញ្ហា​ហើមពោះ ឈឺចាប់ និង​រលាក ។ ប្រសិនបើ​មិន​បាន​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល វា​អាច

ការ​ច្រាល​អាស៊ីត​ក្នុង​ក្រពះ​គឺជា​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ​ដែល​ជាតិ​អាស៊ីត​ត្រូវ​បាន​ផលិត​លើស​កំណត់​ក្នុង​ក្រពះ បង្ក​ឱ្យ​មាន​បញ្ហា​ហើមពោះ ឈឺចាប់ និង​រលាក ។ ប្រសិនបើ​មិន​បាន​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល វា​អាច​ក្លាយទៅជា​ជំងឺ​ច្រាល​ទឹក​ក្រពះ​រ៉ាំរ៉ៃ ឬ​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​បំពង់​អាហារ ។

ដូច្នេះ​ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​នៃ​ការ​ច្រាល​អាស៊ីត​នេះ ។

១-​ខ្ញី
ដូចដែល​យើង​បានដឹង​រួច​ទៅ​ហើយ​ថា ខ្ញី​មាន​អត្ថប្រយោជន៍​ផ្នែក​សុខភាព​ជា​ច្រើន​ហើយ​វា​មាន​ផ្ទុក​អង់ស៊ីម​ដែល​អាច​ជួយ​បន្សាប​កម្រិត​អាស៊ីត​ក្នុង​ក្រពះ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ច្រាល​អាស៊ីត​ក្នុង​ក្រពះ ។

២-​ចេក
ចេក​គឺជា​ផ្លែ​ឈើ​ទន់ មាន​រសជាតិ​ឆ្ងាញ់​ដែល​អាច​មាន​ឥទ្ធិពល​ចំពោះ​ក្រពះ​របស់​អ្នក ដោយសារ​វា​មាន​តុល្យភាព​pH​ខ្ពស់​ដែល​អាច​កាត់​បន្ថយ​ការ​ផលិត​អាស៊ីត​ក្នុង​ក្រពះ ។

៣-​យ៉ា​អួ
យ៉ាង​អួ​មាន​ប្រូ​បៃ​អូ​តិច​ដែល​អាច​ពាស​ក្រពះ​របស់​អ្នក​ដោយ​ស្រទាប់​នៃ​បាក់តេរី​ដែល​ល្អ​ចំពោះ​សុខភាព ដូច្នេះ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ច្រាល​ជាតិ​អាស៊ីត​ក្នុង​កម្រិត​មួយ​យ៉ាង​ធំ ។

៤-​បន្លែ​ស្លឹក​បៃតង
រួម​ជាមួយ​សារធាតុចិញ្ចឹម​ដែល​មាន​ល្អ​ចំពោះ​សុខភាព​ផ្សេង​ទៀត បន្លែ​ស្លឹក​បៃតង​ក៏​មាន​ជាតិ​អាល់​កា​ឡាំង​ខ្ពស់​មាន​ន័យ​ថា​ពួក​វា​អាច​បន្សាប​ជាតិ​អាស៊ីត​នៅ​ក្នុង​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

៥-​ទំពា​ស្ករ​កៅស៊ូ
ការ​ទំពា​ស្ករ​កៅស៊ូ​អាច​បង្កើន​ការ​ផលិត​ទឹកមាត់​នៅ​ក្នុង​មាត់ ហើយ​ទឹកមាត់​មាន​សមត្ថភាព​ដើម្បី​បន្សាប​អាស៊ីត​ក្នុង​ក្រពះ និង​អាច​ព្យាបាល​ជំងឺ​ច្រាល​ទឹក​អាស៊ីត​នេះ​ផង​ដែរ ៕