ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ​និង​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អញ្ជើញ​ចូលរួម​បោះ​ឆ្នោត

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​និង​ភរិយា និង​លោក​ឧត្ត​សេនីយ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​អញ្ជើញ​ចូក​រួម​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​និង​ភរិយា និង​លោក​ឧត្ត​សេនីយ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​អញ្ជើញ​ចូក​រួម​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ​ក្រុងព្រះសីហនុ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ សម្រាប់​ដំណើរ​ការងារ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ទាំង​២៨០​ការិយាល័យ​បាន​បើកទ្វារ​ចាប់ពី​ម៉ោង​៧​ព្រឹក និង​បាន​ដំណើរការ​ល្អ​ក៏​ប៉ុន្តែ​មាន​ការិយាល័យ​ខ្លះ​មានការ​យឺតយ៉ាវ​តិចតួច​ឈាន​ដល់​ម៉ោង​៧​និង​១៥​នាទី ហើយ​មក​ដល់​ពេល​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់​ដំណើរការ​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ហើយ​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​មក​បោះ​ឆ្នោត​យ៉ាង​គ​ក្រឹក​គគ្រេង​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​២៨០​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​មិន​មាន​បញ្ហា​អសន្តិសុខ​អ្វី​កើតឡើង​ឡើយ ។ ជាមួយ​គ្នា​ខាងលើ​នេះ​ផង​ដែរ​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​អំពាវនាវ​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​បោះ​ឆ្នោត​ឱ្យ​បាន​ច្រើន​គ្រប់​ៗ​គ្នា​ក្នុង​ការ​បញ្ចេញ​នូវ​សិទ្ធិ​របស់​យើង​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ចង់បាន​ថ្នាក់ដឹកនាំ​នៅ​តាម​មូលដ្ឋាន​ដែល​ស្គាល់​ច្បាស់​ពី​ការ​លំបាក ពី​សុខ​និង​ទុក្ខ របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ បាន​ល្អ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ ។

លោក ហួត ផុ​ន បានឱ្យ​ដឹង​ថា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ភ្នាក់ងារ​សង្កេត​ការ​របស់​គណបក្ស​នយោបាយ​ចំនួន​១.៥១៦​នាក់ ស្រី​៣៤៦​នាក់ បាន​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​នៅ​ខេត្ត​ព្រះ​សីហ​នុ ៕